leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោកនាយឧត្តមសេនីយ៍ David L.Goldfein

នៅជំនួប លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកនាយឧត្តមសេនីយ៍ David L.Goldfein បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរបានអភិវឌ្ឍដែលសក្តិសមនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិក ក៏ដូចជាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍នៃចក្ខុវិស័យរួមស្តីពីទំនាក់ទំនងការពារជាតិដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥។

លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកនាយឧត្តមសេនីយ៍ David L.Goldfein មានគោលបំណោងថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ រួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកនាយឧត្តមសេនីយ៍ David L.Goldfein

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងទ័ពជើងអាកាសនៃប្រទេសទាំងពីរនាពេលកន្លងមកក៏មានការរីកចម្រើនជាវិជ្ជមាន។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទ័ពជើងអាកាសនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang ក៏បានសំដែងនូវការជឿជាក់ថា ទំនាក់ទំនងការពារជាតិ វៀតណាម-អាមេរិក នឹងអភិវឌ្ឍដ៏វិជ្ជមានបន្ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេសនីមួយៗ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang