មានប្រសាសន៍ក្នុងពិធីបើកវគ្គ លោកឧត្តមសេនីយ៍ត្រី Duong Van Thang អនុប្រធានតុលាការកំពូលប្រជាជន ប្រធានតុលាការយោធាមជ្ឈិមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នយុត្តិធម៌ក្នុងកងទ័ពវៀតណាមនិងឡាវបានមានប្រពៃណីយូរលង់មកហើយ និងទទួលបានលទ្ធផលល្អជាច្រើន។

leftcenterrightdel
តំណាងទាំងឡាយចូលរួមពិធីបើកវគ្គបង្វឹកបង្ហាត់

វគ្គបង្វឹកបង្ហាត់លើកនេះបានពង្រីកប្រកបដោយប្រសិទ្ធភាពនូវប្រពៃណីនោះ។ លោកឧត្តមសេនីយ៍ត្រី Duong Van Thang បានឲ្យដឹងថា ក្នុងរយៈពេលមួយខែនៃវគ្គបង្វឹកបង្ហាត់ កម្មាភិបាលនៃតុលាការយោធាឡាវនឹងទទួលបានចំណេះដឹងដើម្បីយកទៅអនុវត្តក្នុងការងាររបស់ខ្លួន។ ក្នុងឱកាសនេះ តុលាការយោធាមជ្ឈិមអាចរៀនពីបទពិសោធន៍របស់តុលាការយោធាឡាវដើម្បីបំពេញបន្ថែមលើបទពិសោធន៍របស់ខ្លួន៕

បកប្រែដោយ Thuy Anh