នៅជំនួប លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរអភិវឌ្ឍដោយឥតឈប់ឈរក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការជួបប្រាស្រ័យនាយទាហាន និងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជាដើម។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ថតរូបជាមួយគណៈប្រតិភូកងទ័ពភូមិន្ទថៃ (រូបថត៖ dangcongsan.vn)

លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ វិទ្យាស្ថានស្រាវជ្រាវការពារជាតិ កងយោធពលថៃ និងវិទ្យាស្ថានយុទ្ធសាស្រការពារជាតិ ក្រសួងការពារប្រទេសវៀតណាម។ លោករំពឹងថា ភាគីទាំងពីរបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបុរេសកម្មផ្តល់យុទ្ធសាស្ត្រជូនថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសនីមួយៗផងដែរ៕

បកប្រែដោយ Huyen Trang