នារសៀល ថ្ងៃទី២៨ ខែវិច្ឆិកា (ម៉ោងតំបន់) នៅឯវិមានសន្និសីទឡាហាវ៉ា លោក Raul Castro Ruz លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាបានទទួលជួបលោកឧត្តមសេនីយ៍ឯក Luong Cuong និងគណៈប្រតិភូ។  នៅក្នុងជំនួបនេះ លោក Raul Castro Ruz បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ និងសំដែងការពេញចិត្តចំពោះលទ្ធផលល្អ​នៃកិច្ចពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។ ដំណើរទស្សនកិច្ចនេះនឹងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពស្មោះត្រង់ និងជំនឿជឿទុកចិត្តរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក Raul Castro Ruz បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដ៏មានតំលៃរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានផ្តល់ឲ្យប្រទេសគុយបា ព្រមទាំង វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងលើវិស័យការពារជាតិ។ លោក Raul Castro Ruz ឲ្យដឹងថា វៀតណាម និងគុយបា មានទំនាក់ទំនងមិត្តភាពជាប្រពៃណី អាចផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ។ លោក Raúl Castro Ruz បន្តថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលថែមទៀត ដើម្បីជំរុញទំនាក់ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។

leftcenterrightdel
លោក Raúl Castro Ruz ទទួលជួបលោកឧត្តមសេនីយ៍ឯក Luong Cuong 

 

លោកឧត្តមសេនីយ៍ឯក Luong Cuong បានថ្លែងអំណរគុណលោក Raul Castro Ruz ដោយបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ និងអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសជាមួយប្រទេសគុយបា។ វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីពង្រឹង និងពង្រីតទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជំនឿជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាជំរុញថែមទៀតនូវទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគី ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធ រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Luong Cuong បានថ្លែងអំណរគុណ​ចំពោះការជួយគាំទ្រដែលបក្ស រដ្ឋ ប្រជាជន និងកងទ័ពគុយបាបានផ្តល់ឲ្យវៀតណាមក្នុងការតស៊ូដើម្បីរំដោះនិងបង្រួបបង្រួមប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងដំណើការផ្លាស់ប្តូថ្មីរ កសាង និងការពារមាតុភូមិនាបច្ចុប្បន្ននេះ និងអបអរសាទរជូនបក្ស រដ្ឋ និងប្រជាជនគុយបាចំពោះសមិទ្ធផលនានាដែលសម្រេចបានក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Thanh Cong