លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ អភិវឌ្ឍឧស្សាហកម្មការពារជាតិ ដើម្បីក្លាយជាមុខព្រួញនៃឧស្សាហកម្មជាតិ
កប.អនឡាញ - នារសៀលថ្ងៃទី ១៥ មិនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបាន ធ្វើការជាមួយក្រសួងការពារប្រទេស និងក្រសួង ស្ថាប័ននានាអំពីលទ្ធផលនៃសកម្មភាពស្រាវជ្រាវ និងផលិតឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់លើវិស័យការពារជាតិ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន ជាពិសេស ការអភិវឌ្ឍឧស្សាហកម្មការពារជាតិនាពេលថ្មីៗនេះ ហើយឲ្យដឹងថា ផលិតផលឧស្សាហកម្មការពារជាតិដែលស្រាវជ្រាវ និងអភិវឌ្ឍដោយកងទ័ព ជាពិសេសផលិតផលយុទ្ធសាស្ត្រ បាន និងនឹងរួមចំណែកក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសាងឧស្សាហកម្មការពារជាតិវៀតណាមប្រកបដោយភាពសកម្ម ខ្លួនទីពឹងខ្លួន ទ្វេបំណងទាំងយោធា និងស៊ីវិល ទំនើប លើកកម្ពស់កម្លាំងផ្ទៃក្នុង គឺជាកត្តាសម្រេចចិត្ត មានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ និងក្លាយជាមុខព្រួញឧស្សាហកម្មជាតិ។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាតំបន់តាំងបង្ហាញផលិតផលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ Viettel |
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដោយផ្អែកលើការវាយតម្លៃលទ្ធផល និងបទពិសោធន៍ឆ្នាំ២០២៤ ក្រសួង ស្ថាប័ននឹងបន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេស ដើម្បីផ្តល់យោបល់ជូនបក្ស រដ្ឋ អំពីគោលការណ៍ និងគោលនយោបាយអភិវឌ្ឍន៍វិស័យការពារជាតិ ដើម្បីបំពេញតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ ផ្តោតលើការរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនៃការស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋានជាមួយការអនុវត្ត ការបណ្តុះបណ្តាលធនធានមនុស្ស ពង្រីក និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ ស្រាវជ្រាវ ផ្តល់យោបល់ និងកសាងយន្តការ និងគោលនយោបាយជាក់លាក់ ពិសេស ដើម្បីជំរុញយ៉ាងឆាប់រហ័យ និងមានគុណភាព ចំពោះរាល់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋានវាយតម្លៃលទ្ធផល និងបទពិសោធន៍ឆ្នាំ២០២៤ ក្រសួង ស្ថាប័ននានានឹងបន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេសពង្រីកកម្លាំងរួមក្នុងការអភិវឌ្ឍន៍វិស័យការពារជាតិទំនើប ក្លាយជាមុខព្រួញនៃឧស្សាហកម្មជាតិ បម្រើឱ្យមានប្រសិទ្ធភាពនូវគោលដៅ និងភារកិច្ចការពារ និងកសាងប្រទេសក្នុងយុគសម័យថ្មី វិបុលភាព រុងរឿង ដើម្បីវឌ្ឍនភាពសង្គម សុភមង្គលរបស់ប្រជាជន។ ក្នុងនោះចំបាច់ស្រាវជ្រាវ និងធ្វើជាម្ចាស់ចំពោះឧបករណ៍បច្ចេកវិទ្យាទំនើប បន្តលើកកម្ពស់គុណភាពធនធានមនុស្ស រៀបចំផលិតកម្មប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីឱ្យមានផលិតផលកាន់តែប្រសើរឡើង ដែលបំពេញតាមតម្រូវការនៃសម័យអភិវឌ្ឍន៍ថ្មី។
បកប្រែដោយ Duy Hoan