នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ស្តីពីការត្រៀមរៀបចំមហាសន្និបាតលើកទី១២ នៃបក្សភាគកងទ័ព ជាពិសេសការដឹកនាំនាពេលខាងមុខ។

ដើម្បីត្រៀមរៀបចំមហាសន្និបាតលើកទី១២ នៃបក្សភាគកងទ័ព អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានចេញឯកសារណែនាំមហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់ក្នុងកងទ័ពទាំងមូល ហើយដឹកនាំ ត្រួតពិនិត្យ និងជួយបក្សភាគដែលត្រូវបានជ្រើសរើសជាអង្គភាពរៀបចំមហាសន្នបាតមុនចំនួនបី។ ព្រមទាំង អនុគណៈកម្មាធិការ ជាពិសេសអនុគណៈកម្មាធិការទទួលបន្ទុករៀបចំឯកសារ កសាងសេចក្តីព្រាងឯកសារនៃមហាសន្និបាត ហើយផ្ញើដល់ស្ថាប័ន ប្រតិភូ និងអ្នកជំនាញតាមមុខងារ និងភារកិច្ច។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ

ថ្លែងមតិនៅកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១២ នៃបក្សភាគកងទ័ព គឺជាព្រឹត្តិការណ៍សំខាន់ក្នុងការអភិវឌ្ឍ បន្តបញ្ជាក់ពីសាមគ្គីភាព ឯកភាព ភាពអង់អាចក្លាហាន ប្រាជ្ញាឈ្លាសវៃ និងប្រពៃណីល្អរបស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេលជាង ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងអភិវឌ្ឍក្រោមទង់របស់បក្ស ហើយបង្ហាញពីការប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅកសាងកងទ័ពបដិវត្តន៍ រៀបរយ ចំណាន និងទំនើបនៅឆ្នាំ២០៣០ ដែលជាកម្លាំងនយោបាយ កម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឲ្យទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ទទួលមតិយោបល់ពីសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងធ្វើបច្ចុប្បន្នភាពខ្លឹមសារថ្មី ត្រៀមរៀបចំល្អនូវឯកសារ បុគ្គលិក និងការងារបម្រើមហាសន្និបាតផ្សេងទៀត៕

បកប្រែដោយ Thuy Anh