កងទ័ពទទួលអំណរនិទាឃរដូវក្នុងបរិយាកាសដ៏អ៊ូអរ និងកក់ក្ដៅ
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ កងពលតូចការពារដែនអាកាសលេខ៧៧ (យោធភូមិភាគទី៧) បានរៀបចំសកម្មភាពគួរឲ្យរំភើប និងរីករាយជាច្រើនដើម្បីថែទាំឲ្យបានល្អនូវជីវភាពរស់នៅរបស់កងទ័ព។ តាមរយៈនោះ លើកទឹកចិត្តឲ្យកងទ័ពក្នុងការការពារយ៉ាងរឹងមាំនូវដែនអាកាសនៃមាតុភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
នៅកងអនុសេនាធំបញ្ជូនសារ ការិយាល័យសេនាធិការ លោកអនុសេនីយ៍ឯបំរុង Nguyen Xuan Dung ប្រធាននយោបាយកងអនុសេនាធំ និងកងទ័ព បានរីករាយជាមួយការសម្តែងសិល្បៈ និងល្បែងប្រជាប្រិយ។ យុទ្ធជន Phan Quoc Nhan មកពីស្រុក Chau Thanh ខេត្ត Tay Ninh បានឲ្យដឹងថា “ការចូលរួមសកម្មភាពដ៏រីករាយ និងមានអត្ថន័យជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅអង្គភាព បានជួយខ្ញុំបន្ធូរអារម្មណ៍នឹកក្រុមគ្រួសារ។ ដោយដឹងថាឪពុកខ្ញុំជាជនពិការ ការងានៃម្តាយខ្ញុំមិនមានស្ថិរភាព ហើយស្ថានភាពនៃគ្រួសារខ្ញុំជួបការលំបាក ថ្នាក់ដឹកនាំអង្គភាពបានយកចិត្តទុកដាក់ និងផ្តល់អំណោយដល់គ្រួសារខ្ញុំ ដែលធ្វើអោយខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំសន្យាថា នឹងរួមជាមួយយុទ្ធមិត្តដើម្បីបំពេញល្អភារកិច្ច ចូលរួមចំណែកការពារយ៉ាងរឹងមាំនូវដែនអាកាសនៃមាតុភូមិ ដើម្បីប្រជាជនមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏មានភាពសប្បាយរីករាយ”។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2025/02/04/upload_2118/dsc_7001sss75394044am.jpg?dpi=150&quality=100&w=500) |
កម្មាភិបាល និងយុទ្ធជននៃកងពលតូចការពារដែនអាកាសលេខ៧៧ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ |
យុទ្ធជន Bui Huu Nghia នៅកងអនុសេនាធំបញ្ជូនសារ បានថ្លែងថា "ឪពុកខ្ញុំបានទទួលមរណភាព។ ខ្ញុំបានផ្ញើអំណោយដែលផ្តល់ដោយអង្គភាពមកគ្រួសារវិញ។ ម្តាយខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យពុះពារជំនះការលំបាក បំពេញល្អភារកិច្ច រក្សាវិន័យ និងសក្តិសមនឹងការយកចិត្តទុកដាក់របស់អង្គភាព"។
យោងតាមលោកវរសេនីយ៍ឯក Luong Khac Quang ប្រធាននយោបាយនៃកងពលតូចឲ្យដឹងថា ពីបទពិសោធន៍ដែលបានដក់ចេញក្នុងការបំពេញភារកិច្ចនៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងរយៈពេលជាច្រើន អង្គភាពបានអនុវត្តវិធានការជាច្រើន ដោយផ្តោតលើការថែទាំជីវភាពរស់នៅរបស់យោធិនដែលមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ កងពលតូចបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជា៖ ការប្រឡងតុបតែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ការរៀបចំអាសនៈ ការប្រឡងវេចនំអន្សម សកម្មភាពវប្បធម៌ប្រពៃណីជាច្រើនទៀត។ល។ តាមរយៈនោះ រៀបចំឲ្យកងទ័ពមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយក្តីសប្បាយរីករាយ សុវត្ថិភាព សន្សំ និងត្រៀមខ្លួនប្រយុទ្ធជាស្រេច៕
បកប្រែដោយ Thuy Anh