លោកនាយឧត្តមសេនីយ៍ Phan Van Giang សម្តែងការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) និងត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ១៨ ខែមករា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញមកអុជធូប និងគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព។