ថ្លែងក្នុងជំនួបនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្តីរីករាយដែលបានទទួលស្វាគមន៍អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ និងសំណេះសំណាលជាមួយកម្មាភិបាលយោធាជាន់ខ្ពស់ដែលចូលនិវត្តន៍។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្នក្នុងពិភពលោក និងតំបន់។ លទ្ធផលលេចធ្លោក្នុងការងារយោធា ការពារជាតិ និងការកសាងបក្សភាគ​កងទ័ពឆ្នាំ២០២៤។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសក៏បានជម្រាបជូនប្រតិភូអំពីខ្លឹមសារសំខាន់ៗនៃគម្រោងរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សួរសុខទុក្ខប្រតិភូ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ឧត្ដមសេនីយ៍ និងកម្មាភិបាលយោធាជាន់ខ្ពស់ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុកសាងកងទ័ពប្រជាជនវៀតណាម​បាន​រឹងមាំ និងធំធាត់ រួមចំណែកកសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ។

leftcenterrightdel
អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងប្រតិភូចូលរួមពិធីជួបសំណេះសំណាល

លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ឧត្តមសេនីយ៍ និងកម្មាភិបាលយោធាជាន់ខ្ពស់ រួមជាមួយបក្សនិងប្រជាជនទាំងមូល ការពារមាតុភូមិយ៉ាងរឹងមាំ និងធ្វើឲ្យប្រទេសជាតិឈានចូលយុគសម័យថ្មី និងយុគសម័យឈានទៅមុខរបស់ប្រជាជាតិវៀតណាម ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ រីកចម្រើន វិបុលភាព អរិយធម៌ សុភមង្គល និងឆ្ពោះទៅរកសង្គមនិយម។

* នារសៀលថ្ងៃដដែល គណៈកម្មាធិការដឹកនាំមជ្ឈិមស្ដីពីការរៀបចំពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសក្នុងរយៈពេល ៣ ឆ្នាំ ២០២៣-២០២៥ និងក្រសួងការពារប្រទេសបានធ្វើការជាមួយទីក្រុងហូជីមិញក្នុងការត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះមានលោក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិម; លោកនាយឧត្តមសេនីយ៍ Phan Van Giang អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

ពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងឯកភាពជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជាង ៥០០០ នាក់។

ថ្លែងក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា៖ គម្រោងនៃក្បួនព្យុហយាត្រាយោធាក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងឯកភាព​ជាតិត្រូវបានក្រសួងការពារប្រទេសរៀបចំយ៉ាងហ្មត់ចត់ ហើយនឹងបំពេញតាមការរំពឹងទុករបស់ស្ថាប័នអង្គភាព និងប្រជាជនគ្រប់ស្រទាប់ចំពោះព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសំដែងនូវការដឹងគុណចំពោះបុព្វបុរសគ្រប់ជំនាន់ដែលបានពលីកម្ម និងលះបង់ដើម្បីឯករាជ្យជាតិ និងឯកភាពជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំពិធីរបស់ក្រសួងការពារប្រទេស ទីក្រុងហូជីមិញ និងស្ថាប័នពាក់ព័ន្ធ ក្រសួង។ លោក Nguyen Trong Nghia ស្នើស្ថាប័នគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននានាឲ្យបន្ដជ្រួតជ្រាប និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវអត្ថន័យនៃ​ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងឯកភាពជាតិ។ ព្រមទាំងស្នើឲ្យស្ថាប័ន និងអង្គភាពដាក់ពង្រាយការងារជាបន្ទាន់ក្នុងស្មារតីខ្លាំងក្លាបំផុតដើម្បីពិធីរំលឹកខួបអនុស្សាវរីយ៍ សក្ខិសមនឹងកិត្យានុភាព និងអត្ថន័យជាប្រវត្តិសាស្ដ្រនៃព្រឹត្តិការណ៍ ...

បកប្រែដោយ Pham Diep