សៀវភៅនិយាយអំពីការយកចិត្តទុកដាក់ ការណែនាំ និងការតម្រង់ទិសដៅយ៉ាងជិតស្និទ្ធរបស់លោក Nguyen Phu Trong ហើយក្នុងផ្នែកទី៣នៃសៀវភៅនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានពិនិត្យឡើងវិញពីដំណើរការចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅពេលដែលលោកបានជួបដោយផ្ទាល់ និងសុំយោបល់ពីលោកអគ្គលេខាបក្សអំពីតម្រូវការចាំបាច់ត្រូវតែមានឯកសារផ្លូវការមួយរបស់បក្ស និងរដ្ឋ របស់យើងស្តីពីយុទ្ធសាស្ត្រការពារជាតិ និងយោធា រហូតដល់ការអនុម័តសេចក្តីសម្រេចចិត្តលេខ ២៤-NQ/TW ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៃការិយាល័យនយោបាយនីតិកាលទី១៣ ស្តីពី "យុទ្ធសាស្ត្រការពារជាតិរបស់វៀតណាម" - សេចក្តីសម្រេចផ្តោតលើផែនការដើម្បីការពារបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីអភិវឌ្ឍប្រទេសដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងឆ្នាំ២០៤៥។ ភ្លាមៗចាប់តាំងពីបានជួបលោកអគ្គលេខាបក្ស និងលើកឡើងសំណើដោយផ្ទាល់នោះ លោកអគ្គលេខាបក្សបានសួរសំណួរដែលបង្ហាញពីការយល់ដឹងរបស់លោកអំពីបញ្ហាការពារជាតិរបស់វៀតណាមដោយផ្តល់យោបល់ និងទិសដៅកសាងយុទ្ធសាស្ត្រការពារជាតិរបស់វៀតណាម។

leftcenterrightdel
លោក Nguyen Phu Trong ចុះត្រួតពិនិត្យការហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធរបស់អង្គភាពមួយចំនួននៅសាលាបាញ់កាំភ្លើងជាតិលេខ ១ នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៧

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានរៀបរាប់ពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងខណៈស្តាប់អនុសាសន៍របស់លោកអគ្គលេខាបក្សក្នុងសន្និសីទការទូតលើកទី១៨ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅទីក្រុងហាណូយ។ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា៖ បេសកកម្មសំខាន់កំពូលបំផុតនាពេលនេះ គឺការការពារ សន្តិភាពសម្រាប់ប្រទេស បន្ថែមលើអ្វីដែលមានបច្ចុប្បន្នជាអធិបតេយ្យភាពទឹកដី ឯករាជ្យភាព ភាពជាម្ចាស់ សង្គមនិយម ... យោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នោះគឺជា “ចំណុចបើកចំហ” របស់លោកអគ្គលេខាបក្ស សម្រាប់បន្តស្រាវជ្រាវ និងកសាង យុទ្ធសាស្ត្រការពារជាតិ និងយោធាវៀតណាម។ ការការពារមាតុភូមិ គឺមានន័យដូចគ្នានឹងការការពារសន្តិភាព  ការការពារសន្តិភាព គឺជាអត្ថន័យខាងក្នុងមួយនៃការការពារមាតុភូមិ ហើយត្រូវតែការពារមាតុភូមិពីដំបូង និងពីចម្ងាយដោយសន្តិវិធី។ កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងស្នូលក្នុងការអនុវត្តបេសកកម្មនេះ។

ជាពិសេស ក្នុងការកសាងយុទ្ធសាស្ត្រការពារជាតិរបស់វៀតណាម លោក Nguyen Phu Trong អគ្គលេខាបក្ស មិនត្រឹមតែបានផ្តល់យោបល់លើទិសដៅ ការគិតជាយុទ្ធសាស្ត្រ ទស្សនៈវិស័យទូទៅ និងលើកឡើងនិន្នាការសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលោកក៏បានកែសម្រួលដោយផ្ទាល់លើទំព័រនីមួយៗនៃសេចក្តីព្រាងនេះផងដែរ។

ជាមួយនឹងការដាក់ចេញសេចក្តីសម្រេចចិត្តលេខ ២៤-NQ/TW ចុះថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ យុទ្ធសាស្ត្រការពារជាតិវៀតណាម គឺជាយុទ្ធសាស្ត្រការពារជាតិ ការពារប្រទេស ការពារប្រទេសពីដំបូង ពីចម្ងាយ តាំងពីពេលដែលប្រទេសមិនទាន់មានគ្រោះថ្នាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពាន; មានលក្ខណៈសន្តិភាព ការពារខ្លួនដោយកម្លាំងសំយោគនៃជាតិទាំងមូល ដោយរួមជាមួយនឹងកម្លាំងនៃសម័យកាល; ឈរលើគោលការណ៍នយោបាយត្រឹមត្រូវ គឺជាកត្តាកំណត់ កម្លាំងការពារជាតិជាគន្លឹះ កម្លាំងយោធាជាលក្ខណៈលេចធ្លោ ស្នូលគឺកងទ័ពប្រជាជន; កសាង និងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងការជឿទុកចិត្តជាមួយប្រទេសនានា ជាពិសេសដៃគូយុទ្ធសាស្ត្រ បង្កើតប្រៀបដើម្បីការពារមាតុភូមិ ត្រៀមខ្លួនជាស្រេចដើម្បីកម្ចាត់រាល់ទម្រង់នៃសង្គ្រាមឈ្លានពានប្រសិនបើវាកើតឡើង។

ជាក់ស្តែងជាងនេះទៅទៀត យុទ្ធសាស្ត្រការពារជាតិវៀតណាមគឺជាផ្នែកសំខាន់មួយ បង្កើតយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី សំដៅការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់អង្គការជាតិ  ការពារផលប្រយោជន៍ជាតិទាំងក្នុង និងក្រៅទឹកដី។ ការពារសន្តិភាពប្រកបដោយនិរន្តរភាពរបស់ប្រទេស។ ការពារបក្ស រដ្ឋ និងប្រជាជន; ចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក; រក្សាស្ថិរភាពនយោបាយ និងបរិយាកាសសន្តិភាព ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ។

ឆ្លងកាត់ប្រវត្តិសាស្រ្តដ៏យូរលង់នៃការកសាង និងការពារប្រទេសជាតិ ដូនតាយើងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារមាតុភូមិតាំងពីដំបូង និងពីចម្ងាយ តាមរយៈវិធានការជាច្រើន រួមទាំងសកម្មភាពការទូត និងរក្សាសន្តិភាពជាមួយប្រទេសជិតខាង ការពារសន្តិភាព ជៀសវាងសង្រ្គាម និងជំលោះជាដើម។ យកចិត្តទុកដាក់កសាងកងទ័ព ពង្រឹងការការពារជាតិ ចេះខ្វល់ខ្វាយការពារប្រទេសជាតិពេលមិនទាន់មានគ្រោះថ្នាក់... លោក Nguyen Phu Trong អគ្គលេខាបក្សក៏បានលើកកំពស់ អនុវត្តវិធានការទាំងនេះដោយជោគជ័យ។ មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រការពារជាតិ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទូត...ដើម្បីកសាងសមត្ថភាព កម្លាំងការពារសន្តិភាពសម្រាប់មាតុភូមិ និងការពារមាតុភូមិពីចម្ងាយ លោក Nguyen Phu Trong ក៏បានបន្សល់នូវសញ្ញាសម្គាល់ជាច្រើនក្នុងការលើកកំពស់កិត្យានុភាព និងតួនាទីអន្តរជាតិរបស់បក្ស និងប្រទេសរបស់យើង; ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងជាមួយមិត្តប្រពៃណី និងប្រទេសធំៗ។

ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រឈមមុខនឹងការវិវឌ្ឍធំៗ ស្មុគ្រស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងពិភពលោក និងក្នុងតំបន់ វៀតណាមបានធ្វើការសម្រេចបានត្រឹមត្រូវ មានការបោះជំហានសកម្ម និងរបកគំហើញនានាដើម្បីការពារផលប្រយោជន៍ខ្ពស់បំផុតរបស់ជាតិ-រដ្ឋ រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព និងកែលម្អឥតឈប់ឈរនូវសក្តានុពល កិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ៕

បកប្រែដោយ Minh Trung