នៅក្នុងជំនួបជាមួយក្រុមគ្រួសារទាំងនេះ លោករដ្ឋមន្ត្រី Phan Van Giang និងក្រុមបេសកកម្មបានអុជធូបគោរពវិញ្ញាណក្ខន្ធ និង​តបស្នងសងគុណជូនចំពោះការរួមចំណែកដ៏ធំធេងរបស់អតីតអគ្គលេខាបក្ស Le Kha Phieu និងលោកនាយឧត្តមសេនីយ៍ Phung Quang Thanh ចំពោះបុព្វហេតុបដិវត្តន៍នៃបក្សនិងប្រទេសជាតិ ក៏ដូចជាបុព្វហេតុកសាងកងទ័ព ពង្រឹងការការពារជាតិ និងការពារមាតុភូមិ។

ក្នុងបរិយាកាសស្និទ្ធស្នាល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសួរសុខទុក្ខសុខភាពនិងជីវភាពរស់នៅ ហើយសង្ឃឹមថា សាច់ញាតិអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពនឹងបន្តពង្រីកប្រពៃណីគ្រួសារ រួមចំណែកកសាងប្រទេសជាតិកាន់​តែរីក​​ចម្រើននិងសុភមង្គល។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang  អញ្ជើញទៅសួរសុខទុក្ខលោកនាយឧត្តមសេនីយ៍ Pham Van Tra

នាព្រឹកថ្ងៃដដែល លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកនាយឧត្តមសេនីយ៍ Pham Van Tra  អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ទោ Dang Quan Thuy អតីតអនុប្រធានរដ្ឋសភា។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang បានជម្រាបជូនអតីតថ្នាក់ដឹកនាំអំពីលទ្ធផលដែលកងទ័ពទាំងមូលសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤។ អាស្រ័យហេតុនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសបានដឹកនាំកងទ័ពទាំងមូលបំពេញបានល្អនូវគ្រប់ភារកិច្ច។ 

ជាពិសេសគឺការរក្សាការត្រៀមខ្លួនប្រយុទ្ធ  ការក្តាប់ជាប់ស្ថានការណ៍ ការផ្ដល់ប្រឹក្សាជូនបក្ស និងរដ្ឋឲ្យបានទាន់ពេលដើម្បីដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព កុំឱ្យមានភាពអសកម្មនិងជាយថហេតុ និងការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី។ សម្របសម្រួលរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងប្រទេស។ ស្រាវជ្រាវនិងដាក់ចេញគោលការណ៍ និងគោលនយោបាយសំខាន់ៗជាច្រើនដើម្បីបំពេញការងារយោធា និងការពារជាតិជាបន្ទាន់ និងរយៈពេលវែង។ ព្រមទាំងរៀបចំសកម្មភាពរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ អង្គភាពកងទ័ពចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ហើយត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីប្រជាពលរដ្ឋ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang សួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ Dang Quan Thuy

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី Phan Van Giang ក៏បានជម្រាបជូនអំពីភារកិច្ចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសនឹងយកចិត្តទុកដាក់អនុវត្តនាពេលខាងមុខ។ លោករដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា លោកនាយឧត្តមសេនីយ៍ Pham Van Tra និងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមសេនីយ៍ទោ Dang Quan Thuy នឹងបន្តយកចិត្តទុកដាក់ និងផ្តល់យោបល់ដ៏មានតម្លៃជាច្រើន រួមចំណែកក្នុងការកសាងកងទ័ពឲ្យកាន់តែរឹងមាំ និងសម្រេចគ្រប់ភារកិច្ចដោយជោគជ័យ៕

បកប្រែដោយ Pham Diep