leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh សួរសុខទុក្ខអំពីសុខភាពរបស់លោកឧត្តមសេនីយ៍ទោ Phan Thu សាស្ត្រាចារ្យរង វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ

លោកឧត្តមសេនីយ៍ឯក Le Huy Vinh និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ Tran Hanh វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ និងលោកឧត្តមសេនីយ៍ទោ Phan Thu សាស្ត្រាចារ្យរង វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ  (អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស) ជាមួយគ្រួសារទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh សង្ឃឹមថា គ្រួសារនឹងថែរក្សាអនុរដ្ឋមន្រ្តីទាំងពីរ ដើម្បីឲ្យអតីតអនុរដ្ឋមន្ត្រីទាំងពីរមានសុខភាពល្អ សុភមង្គល អាយុយឺនយូរ និងក្លាយជាកទីពឹងខ្លួនដ៏រឹងមាំសំរាប់គ្រួសារ។

បន្ទាប់មក គណៈប្រតិភូក្រសួងការពារប្រទេស បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ឯក Bui Phung អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ បន្ទាប់ពីអុជធូបលោកឧត្តមសេនីយ៍ឯក Le Huy Vinh បានសួរសុខទុក្ខគ្រួសារ ព្រមទាំងជូនពរដល់ក្រុមគ្រួសារលោកឧត្តមសេនីយ៍ឯក Bui Phung មានសុខភាពល្អ សុភមង្គល៕

បកប្រែដោយ Thanh Cong