ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងដឹកជញ្ជូននិងគមនាគមន៍... ផ្តោតលើការឆ្លើយតបទៅនឹងព្យុះលេខ ២ និងទឹកជំនន់។

leftcenterrightdel
អង្គភាពនិងមូលដ្ឋាននានាផ្តោតលើការឆ្លើយតបទៅនឹងព្យុះលេខ ២ និងទឹកជំនន់

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើឲ្យរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត-ក្រុង បន្តដឹកនាំ និងអនុវត្តវិធានការឆ្លើយតបទៅនឹងខ្យល់ព្យុះ ភ្លៀង និងទឹកជំនន់ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងកាត់បន្ថយការបាត់បង់ទ្រព្យសម្បត្តិសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំតាមដានការវិវត្តនៃខ្យល់ព្យុះ ភ្លៀង និងទឹកជំនន់ ឱ្យបានដិតដល់ដើម្បីដឹកនាំ និងដាក់ពង្រាយឆ្លើយតបទាន់ពេលវេលា សមស្របទៅនឹងស្ថានភាពជាក់លាក់នៅក្នុងមូលដ្ឋាន... ក្រសួងការពារប្រទេស និងក្រសួងនគរបាល បានបញ្ជាឲ្យអង្គភាពពាក់ព័ន្ធ និងកងកម្លាំងដែលឈរជើងនៅតំបន់ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្ដាមូលដ្ឋានដើម្បីត្រៀមរៀបចំកងកម្លាំង និងមធ្យោបាយជួយជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ រៀបចំសង្គ្រោះ ជួយសង្គ្រោះគ្រោះមហន្ដរាយ និងជម្នះផលវិបាកនៅមូលដ្ឋាន៕

បកប្រែដោយ Pham Diep