ការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ គឺជាគោលការណ៍ជាមូលដ្ឋាន និងជាមេរៀនដែលត្រូវតែប្រកាន់ខ្ជាប់ខ្ជួនរហូតក្នុងដំណើរការកសាង ប្រយុទ្ធ រីកចម្រើន និងទទួលបានជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាម។ ការកសាងកងទ័ពខាងនយោបាយ គឺជាការកសាង និងរក្សាចរិតនៃវណ្ណៈកម្មករ ចរិតលក្ខណៈប្រជាជន និងចរិតជាតិយ៉ាងស៊ីជម្រៅ ធានាថា កងទ័ពតែងតែជាកម្លាំងនយោបាយ និងជាកម្លាំងប្រយុទ្ធស្មោះស្ម័គ្រ និងអាចជឿទុកចិត្តបានជាដាច់ខាតរបស់បក្ស រដ្ឋ និងប្រជាជន សក្តិសមជាកងទ័ពបដិវត្តន៍ប្រជាជន ផ្តើមមកពីប្រជាជន តស៊ូដើម្បីប្រជាជន។

ក្នុងនាមជាអ្នកមានតួនាទីធំជាងគេក្នុងបក្ស និងជាប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិម លោក Nguyen Phu Trong អគ្គលេខាបក្ស តែងតែចាត់ទុកការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយជាកិច្ចការសំខាន់បំផុត។ ការផ្តោតលើការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ ជាមូលដ្ឋានសម្រាប់ការកែលម្អគុណភាពរួម និងកម្លាំងប្រយុទ្ធ រួមចំណែកក្នុងការកសាងកងទ័ពចំណាន បង្រួម និងរឹងមាំ។ រាល់សុន្ទរកថា អត្ថបទ និងបទសម្ភាសន៍របស់លោកអគ្គលេខាបក្ស និងជាលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានបង្ហាញពីការយល់ដឹងយ៉ាងស៊ីជម្រៅ និងគំនិតជាយុទ្ធសាស្ត្រអំពីគោលនយោបាយយោធា និងការពារជាតិរបស់វៀតណាម បានបង្ហាញយ៉ាងច្បាស់នូវទស្សនៈថា៖ ការកសាងកងទ័ពប្រជាជនវៀតណាមរឹងមាំខាងនយោបាយគឺជាតម្រូវការសត្យានុម័ត ជាភារកិច្ចសំខាន់បំផុតក្នុងការកសាងកងទ័ពប្រជាជនបដិវត្តន៍រៀបរយ ចំណាន និងទំនើប បំពេញបានតាមតម្រូវការនៃភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។

leftcenterrightdel
កសាងកងទ័ពឱ្យរឹងមាំខាងនយោបាយ តាមការណែនាំរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស រូបថតថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩

លោក Nguyen Phu Trong អគ្គលេខាបក្សបានអះអាងថា៖ “កងទ័ពទាំងមូលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍កសាងកងទ័ពដ៏រឹងមាំខាងនយោបាយ។ នេះជាបញ្ហាមូលដ្ឋាន ជាគោលការណ៍ដែលមិនអាចកែប្រែបានរហូតក្នុងដំណើរការកសាង ប្រយុទ្ធ និងរីកចម្រើនរបស់កងទ័ពប្រជាជន ដើម្បីរក្សា និងពង្រឹងចរិតនៃវណ្ណៈកម្មករ គោលដៅ និងឧត្តមគតិប្រយុទ្ធរបស់បក្ស គឺជាកត្តាកំណត់ ក្នុងការបញ្ចប់កិច្ចភារកិច្ចដែលត្រូវបានប្រគល់ទាំងអស់ដោយជោគជ័យ”។

លោកអគ្គលេខាបក្សបានគូសបញ្ជាក់ថា៖ "ខ្ញុំសង្កត់ធ្ងន់ថា សមមិត្តត្រូវតែយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងជួរកម្មាភិបាលរឹងមាំ មានគុណធម៌ ទេពកោសល្យ និងកេរ្តិ៍ឈ្មោះខ្ពស់ ថ្នាក់លើត្រូវធ្វើជាគំរូល្អចំពោះថ្នាក់ក្រោមឱវាទ មេបញ្ជាការត្រូវតែជាគំរូល្អនៅចំពោះមុខអង្គភាពទាំងមូល..."

នាពេលថ្មីៗនេះ ក្នុងសន្និសីទលើកទី១០ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានធ្វើការពិនិត្យ និងវាយតម្លៃលើលទ្ធផលការដឹកនាំក្នុងការអនុវត្តការងារយោធា និងការពារជាតិក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តភារកិច្ចសំខាន់ៗក្នុងរយៈពេល៦ខែចុងឆ្នាំ២០២៤ ខ្លឹមសារដឹកនាំរបស់លោក Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម ដែលបានផ្ញើទៅកាន់អង្គប្រជុំបានបន្តសង្កត់ធ្ងន់លើគោលការណ៍កសាងកងទ័ពឱ្យរឹងមាំខាងនយោបាយ៖ "បន្តបង្កើនសមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធ រក្សា និងពង្រឹងការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យនៃកងទ័ព។ បន្តលើកកម្ពស់ការរៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា ក្រមសីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ…"

ត្រៀមខ្លួនជាស្រេចក្នុងការលះបង់ បម្រើបក្ស មាតុភូមិ និងប្រជាជន។ លើកកំពស់គុណវុឌ្ឍិរបស់កងទ័ពអ៊ំហូ តស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបុគ្គលនិយមក្នុងស្ថានភាពថ្មី។ យកចិត្តទុកដាក់ធ្វើការងារល្អ ការពារនយោបាយផ្ទៃក្នុង សកម្មក្នុងការការពារមូលដ្ឋានសតិអារម្មណ៍ ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព និងរក្សាសមរភូមិសតិអារម្មណ៍របស់បក្សក្នុងជួរកងទ័ពជាដើម។

សេចក្តីណែនាំរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការបំពេញភារកិច្ចយោធា និងការពារជាតិ កសាងគណៈកម្មាធិការបក្សកងទ័ពស្អាតស្អំ រឹងមាំ លេចធ្លោនិយាយរួម ហើយកសាងកងទ័ពរឹងមាំខាងនយោបាយនិយាយដោយឡែកគឺតែងតែត្រូវបានផ្សព្វផ្សាយបញ្ជ្រាបយ៉ាងស៊ីជម្រៅពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកងទ័ពទាំងមូល។ ជាក់ស្តែងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសឆ្នាំ២០២៣ និងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤ ក្រោមការដឹកនាំរបស់បក្ស ដែលលោក Nguyen Phu Trong ជាអគ្គលេខាបក្ស ការគ្រប់គ្រងរួម និងឯកភាព របស់រដ្ឋ ការដឹកនាំ និងកំណត់ទិសដៅរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ការកសាងកងទ័ពរឹងមាំខាងនយោបាយ តែងតែត្រូវបានគាំទ្រដោយគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងជួរកងទ័ពទាំងមូល។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស អគ្គលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម អញ្ជើញទៅទស្សនា និងត្រួតពិនិត្យការហ្វឹកហ្វឺន សម្របសម្រួល និងត្រៀមប្រយុទ្ធរបស់អង្គភាពកងទ័ពមួយចំនួន។ រូបថតថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៧

កងទ័ពម្ចាស់ការស្រាវជ្រាវយ៉ាងសកម្ម និងវាយតម្លៃស្ថានការណ៍ឲ្យបានត្រឹមត្រូវ ណែនាំភ្លាមៗអំពីគោលនយោបាយ និងវិធានការនានា ដើម្បីដោះស្រាយស្ថានការណ៍ដោយមានភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព ជៀសវាងការអសកម្ម ឬភ្ញាក់ផ្អើល។ យល់ឱ្យបានហ្មត់ចត់ កសាង និងអនុវត្តឱ្យម៉ឺងម៉ាត់តាមវឌ្ឍភាពការងារប្រកបដោយគុណភាព ចំពោះរាល់ដំណោះស្រាយ សេចក្តីសន្និដ្ឋាន យុទ្ធសាស្ត្រ គម្រោងច្បាប់ និងឯកសារច្បាប់ស្តីពីយោធា និងការពារជាតិ។

គណៈកម្មាធិការបក្ស និងអង្គការគ្រប់លំដាប់ថ្នាក់ក្នុងគណៈកម្មាធិការបក្សយោធា តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍រៀបចំ និងប្រតិបត្តិការរបស់បក្ស។ អនុវត្តការងារកសាងបក្សប្រកបដោយប្រសិទ្ធភាព។ ការងារបុគ្គលិកធានាបាននូវភាពហ្មត់ចត់ អនុលោម ត្រឹមត្រូវតាមគោលការណ៍ បទបញ្ជា និងនីតិវិធីយ៉ាងតឹងរឹង។ ម្ចាស់ការយ៉ាងសកម្មក្នុងការបង្គ្រប់កម្មាភិបាលដោយផ្សារខ្ជាប់នឹងការរៀបចំបេក្ខជនសម្រាប់គណៈកម្មាធិការបក្សសម្រាប់អាណត្តិ២០២៥-២០៣០; បញ្ចប់ការបូកសរុប និងអនុវត្តការធ្វើវិសោធនកម្ម និងបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ស្តីពីនាយទាហានកងទ័ពប្រជាជនវៀតណាម។ ការងារត្រួតពិនិត្យ ត្រូវបានអនុវត្តទៅតាមផែនការ គុណភាពនៃការត្រួតពិនិត្យនីមួយៗត្រូវបានកែលម្អ។

ក្នុងប៉ុន្មានខែដែលនៅសល់នៃឆ្នាំ ២០២៤ និងឆ្នាំខាងមុខ តាមការព្យាករណ៍ថាស្ថានភាពពិភពលោក និងតំបន់នឹងបន្តមានការវិវឌ្ឍន៍ថ្មី ឆាប់រហ័ស ស្មុគស្មាញ និងពិបាកទាយទុកជាមុនបាន។ ក្នុងស្រុក គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាន ផ្តោតលើការខិតខំប្រឹងប្រែងជាមូលដ្ឋានដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ របស់បក្ស។ ទន្ទឹមនឹងនោះ រៀបចំសមាជបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៥-២០៣០ ឆ្ពោះទៅកាន់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។ កងទ័ពបន្តសម្រេចបាននូវគោលដៅ៖ កសាងកងទ័ពប្រជាជនបដិវត្តន៍ រៀបរយ ចំណាន អភិវឌ្ឈ ទំនើបជាមួយជំហានទៅមួយជំហាន តែអង្គភាពមួយចំនួនឆ្ពោះទៅរកភាពទំនើបតែម្តង ហើយនៅឆ្នាំ២០២៥ ជាមូលដ្ឋានកសាងបានកងទ័ព ចំណាន បង្រួម រឹងមាំ បង្កើតមូលដ្ឋានរឹងមាំ ខិតខំពីឆ្នាំ ២០៣០ កសាងកងទ័ពទំនើប បំពេញតម្រូវការ និងភារកិច្ចការពារយ៉ាងរឹងមាំមាតុភូមិសង្គមនិយមវៀតណាម។

បកប្រែដោយ Minh Trung