លោក Nguyen Phu Trong តែងតែយកចិត្តទុកដាក់លើការដឹកនាំ ត្រួតពិនិត្យ និងកសាងកងទ័ពបដិវត្តន៍ប្រកបដោយរៀបរយ ចំណាន និងទំនើប ធានាថាកងទ័ពតែងតែស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជន ត្រៀមខ្លួនប្រយុទ្ធ និងប្រយុទ្ធប្រកបដោយជោគជ័យ ចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងជួយសង្គ្រោះ។ ទន្ទឹមនឹងនេះ តែងតែលើកតម្កើងនូវទំនួលខុសត្រូវ ទៅឈានមុខក្នុងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព ហើយបំពេញភារកិច្ចបំពេញល្អភារកិច្ចក្នុងគ្រប់កាលៈទេសៈ។

កាសែតកងទ័ពប្រជាជនបានសូមជូនរូបភាពមួយចំនួនរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសក្នុងដំណើរទស្សនកិច្ចការងារនៅអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាម៕

leftcenterrightdel
លោក Nguyen Phu Trong ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមជួបប្រាស្រ័យតាមប្រព័ន្ធវីដេអូជាមួយកងទ័ពកោះ Truong Sa នៅសន្និសីទយោធា និងនយោបាយ នៃកងទ័ពទាំងមូលឆ្នាំ២០១៣
leftcenterrightdel
នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ លោក Nguyen Phu Trong អញ្ជើញទៅសាកសួរសុខទុក្ខ និងធ្វើការជាមួយកងកំលាំងទ័ពជើងទឹកដែលឈរជើងនៅមូលដ្ឋាន Cam Ranh (ខេត្ត Khanh Hoa)។ ក្នុងរូបថត៖ លោក Nguyen Phu Trong និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស កងទ័ពជើងទឹកលើនាវាមុជទឹកលេខ ១៨៤
leftcenterrightdel
នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Nguyen Phu Trong ចុះត្រួតពិនិត្យការហ្វឹកហាត់ កិច្ចសហការ និងការត្រៀមប្រយុទ្ធជាស្រេចនៅឆ្នាំ២០១៧ របស់អង្គភាពមួយចំនួន
leftcenterrightdel
ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Phu Trong កោតសរសើរចំពោះលទ្ធផលដែលក្រសួងការពារប្រទេសសម្រេចបានក្នុងការដឹកនាំការបំពេញភារកិច្ចយោធា ការពារជាតិ និងការទូតការពារជាតិ
leftcenterrightdel
លោក Nguyen Phu Trong ជួបសំណេះសំណាល និងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជនបន្ទាប់ពីការហ្វឹកហាត់
leftcenterrightdel
នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយគណៈប្រតិភូគំរូក្នុងការកសាងខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន ក្នុងដំណាក់កាល ២០០៩-២០១៩
leftcenterrightdel
លោក Nguyen Phu Trong អញ្ជើញត្រួតពលមុនពេលបើកសន្និសីទយោធា និងនយោបាយ នៃកងទ័ពទាំងមូលឆ្នាំ២០២០
leftcenterrightdel
លោក Nguyen Phu Trong ជាមួយប្រតិភូចូលរួមសន្និសីទយោធា និងនយោបាយ នៃកងទ័ពទាំងមូលឆ្នាំ២០២០
leftcenterrightdel
លោក Nguyen Phu Trong ថ្លែងសុន្ទរកថាដឹកនាំក្នុងសន្និសីទលើកទី ៤ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ដំណាក់កាល ២០២០-២០២៥
leftcenterrightdel
លោក Nguyen Phu Trong ចូលរួម និងដឹកនាំសន្និសីទយោធា និងនយោបាយ នៃកងទ័ពទាំងមូលឆ្នាំ ២០២២
leftcenterrightdel
លោក Nguyen Phu Trong ទៅសួរសុខទុក្ខកម្មាភិបាល យុទ្ធជន និងកងកម្លាំងមានសមត្ថកិច្ចដែលបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (ខេត្ត Lang Son) នាខែសីហា ឆ្នាំ ២០២៣ (រូបថត៖ bienphong.com.vn)
leftcenterrightdel
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្វាគមន៍លោក Nguyen Phu Trong ដើម្បីចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ដំណាក់កាល ២០២០-២០២៥ (រូបថតថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣)
leftcenterrightdel
លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជន ក្នុងជំនួបនៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០

បកប្រែដោយ Thuy Anh