អញ្ជើញចូលរួមក្នុងពិធីនេះ ភាគីវៀតណាមមានតំណាងថ្នាក់ដឹកនាំអង្គភាពនៃក្រសួងការពារប្រទេស ក្រសួងការបរទេស ក្រសួងនគរបាល ថ្នាក់ដឹកនាំនៃទីភ្នាក់ងារវៀតណាមសម្រាប់ការស្វែងរកជនបាត់ខ្លួន (VNOSMP) និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។

ភាគីអាមេរិកមានលោក Marc Knapper ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅ​វៀត​ណាម ថ្នាក់ដឹកនាំការិយាល័យ MIA របស់សហរដ្ឋអាមេរិកប្រចាំទីក្រុងហាណូយ (DET2) និងអ្នកជំនាញ MIA មួយចំនួនរបស់សហរដ្ឋអាមេរិកដែលចូលរួមក្នុងការស្វែងរករួមលើកទី ១៥៥។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់អដ្ឋិធាតុទាហានអាមេរិកលើកទី១៦៦

នៅក្នុងពិធីនេះ តំណាងវៀតណាមបានប្រគល់អដ្ឋិធាតុទាហានអាមេរិកចំនួន ៤ អដ្ឋិធាតុដែលស្វែងរកបានក្នុងដំណើរការស្វែងរករួមលើកទី ១៥៥ (ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៤) នៅខេត្ត Khanh Hoa ដោយមានការត្រួតពិនិត្យ និងជួយគាំទ្រយ៉ាងសកម្មរបស់ VNOSMP និងកម្លាំងមានសមត្ថកិច្ចនៃខេត្ត Khanh Hoa។

ចំនួនអដ្ឋិធាតុខាងលើត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យវៀតណាម និងសហរដ្ឋអាមេរិក ដែលបានសន្និដ្ឋានថា អាចជាប់ទាក់ទងនឹងករណីទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម។

កិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្រ្គាមនៅវៀតណាម (MIA) ត្រូវបានអនុវត្តភ្លាមៗ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ១៩៥៧។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក វៀតណាមបានប្រគល់អដ្ឋិធាតុជាង ១,០០០ អដ្ឋិធាតុ និងជួយសហរដ្ឋអាមេរិកកំណត់ករណីជាង ៧៣០។ សកម្មភាពនេះបង្ហាញពីស្មារតីមនុស្សធម៌របស់ប្រជាជនវៀតណាម ចូលរួមចំណែកកសាងទំនុកចិត្ត និងពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក ឲ្យឡើងកម្រិតបច្ចុប្បន្ន៕

បកប្រែដោយ Thuy Anh