របាយការណ៍នៅអង្គសន្និសីទបានបង្ហាញថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀត ណាមបានបញ្ជាណែនាំឲ្យកងទ័ពទាំងមូលអនុវត្ដបានល្អនូវភារកិច្ចយោធានិងការពារជាតិ  រួមទាំងភារកិច្ចជាប្រចាំ និងបន្ទាន់។ ស្ថាប័ននិងអង្គភាពនានារក្សារបបត្រៀមខ្លួនប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ ក្តាប់ជាប់និងវាយតម្លៃស្ថានការណ៍ឲ្យបានត្រឹមត្រូវ និងផ្ដល់ប្រឹក្សានិងលើកសំណើទៅគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជូនបក្ស និងរដ្ឋអំពីគោលការណ៍ គោលនយោបាយសមស្រប និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព។ មិនទុកឱ្យស្ថិតក្នុងភាពអកម្ម ឬ កើតឡើងជាយថហេតុ  ការពារអធិបតេយ្យភាពទឹកដីយ៉ាងរឹងមាំ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលប្រជាជន និងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមនៅទូទាំងប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងនៅក្នុងសន្និសីទ

ថ្លែងនៅក្នុងសន្និសីទ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ កងទ័ពប្រជាជនវៀតណាមបានអនុវត្តបានល្អនូវការធ្វើសេនាធិការជាយុទ្ធសាស្ត្រ និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានកត់សម្គាល់និងលើកសរសើរចំពោះលទ្ធផលលេចធ្លោក្នុងការអនុវត្តភារកិច្ចរបស់ស្ថាប័ន និងអង្គភាពនាពេលកន្លងមក។ 

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឱ្យកងទ័ពទាំងមូលផ្តោតលើការលើកកម្ពស់សមត្ថភាពស្រាវជ្រាវ ព្យាករណ៍និងវាយតំលៃយ៉ាងម៉ឺងម៉ាត់នូវស្ថានភាព លើកសំណើទៅគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ផ្តល់​យោ​បល់​ជូនបក្ស រដ្ឋ អំពីគោលការណ៍ និងគោលនយោបាយអំពីយោធា និងការពារជាតិ ដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព  មិនទុកឱ្យស្ថិតក្នុងភាពអកម្ម ឬកើតឡើងជាយថហេតុ។ ព្រមទាំងផ្តោតលើផ្តល់យោបល់ លើកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាសមុទ្រ កោះ ព្រំដែន និងតំបន់សំខាន់ៗ។

ទន្ទឹមនឹងនោះ បង្កើនការល្បាត និងត្រួតពិនិត្យសកម្មភាពក្នុងដែនសមុទ្រជាប់ព្រំដែនបរទេស; ផ្សព្វផ្សាយ និងដេញនាវាបរទេសដែលរំលោភបំពានដែនទឹករបស់យើង។ ផ្សព្វផ្សាយ និងទប់ស្កាត់ទូកនេសាទវៀតណាមរំលោភបំពានដែនទឹកបរទេស  ធ្វើនេសាទខុសច្បាប់ ដោយគ្មានការរាយការណ៍ គោរពបទប្បញ្ញត្តិ និងធានាសុវត្ថិភាពនៃសកម្មភាពសេដ្ឋកិច្ចសមុទ្រ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងប្រតិភូចូលរួមសន្និសីទ

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong  សង្ឃឹមថា អង្គភាពនានារៀបចំការហ្វឹកហាត់យុទ្ធជនឲ្យត្រឹមត្រូវតាមខ្លឹមសារ កម្មវិធី និងផែនការ; បង្កើនការហ្វឹកហ្វឺនពេលយប់ ហ្វឹកហ្វឺនចល័ត និងហ្វឹកហ្វឺនកម្រិតខ្ពស់ក្នុងគ្រប់លក្ខខណ្ឌ ស្របតាមភារកិច្ច តំបន់ និងផែនការប្រយុទ្ធ។ លើកកម្ពស់ការស្រាវជ្រាវ និងគុណភាពអប់រំ បណ្ដុះបណ្ដាល ឆ្លើយតបតម្រូវការ និងភារកិច្ចកសាងកងទ័ពក្នុងស្ថានភាពថ្មី ទទួលយក និងអនុវត្ដបានល្អនូវគ្រប់ភារកិច្ចក្នុងគ្រប់ស្ថានភាព៕

បកប្រែដោយ Pham Diep