អង្គសន្និសីទនេះត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ និងអង្គភាពជាច្រើនក្នុងកងទ័ពទាំង​មូល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ អញ្ជើញចូលរួមក៏មានលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម រួមទាំងតំណាងស្ថាប័ន​ និងអង្គភាពជាច្រើនរូបទៀតផង។

leftcenterrightdel
ប្រតិភូចូលរួមសន្និសីទនៅនាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេស) នៅទីក្រុងហាណូយ

របាយការណ៍របស់នាយកដ្ឋានទាក់ទងបរទេស បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិត្រូវបានគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបញ្ជាឲ្យអនុវត្តបានត្រឹមត្រូវនូវគោលការណ៍ និងគោលនយោបាយកាបរទេសរបស់បក្ស និងរដ្ឋ ដោយមានការផ្លាស់ថ្មី  និងច្នៃប្រឌិតជាច្រើន សម្រេចបានលទ្ធផលយ៉ាងទូលំទូលាយទាំងកម្រិតទ្វេភាគី និងពហុភាគី។ ការទូតការពារជាតិបន្តបញ្ជាក់ថាជាសសរស្តម្ភមួយនៃការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។ ការសម្របសម្រួលរវាងស្ថាប័ននិងអង្គភាពនានាក្នុងកងទ័ពនិយាយដោយឡែក និងក្រសួង ស្ថាប័ន មូលដ្ឋាននានានិយាយរួមបន្តត្រូវបានលើកកម្ពស់។

អំពីលទ្ធផលនៃការអនុវត្តអនុក្រឹត្យលេខ ១០៤/២០១២/ND-CP របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គភាព មូលដ្ឋានក្នុងកងទ័ពបានរៀបចំ និងផ្តោតលើការដឹកនាំ និងអនុវត្តយ៉ាងម៉ឹងមាត់ និងមានប្រសិទ្ធភាព។ ធានាអធិបតេយ្យភាពជាតិ និងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ; ធានាសន្តិសុខនិងសុវត្ថិភាពដាច់ខាតសម្រាប់នាវាយោធាបរទេសដែលមកបំពេញទស្សនកិច្ចនៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តអនុក្រឹត្យលេខ ១០៤/២០១២/ND-CP

ថ្លែងក្នុងសន្និសីទ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលស្ថាប័ន និងអង្គភាពនានាសម្រេចបានក្នុងសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ ទាក់ទិននឹងទិសដៅការងារ សម្រាប់ ៦ ខែ ចុងឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ន និងអង្គភាពបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវសេចក្ដីសម្រេចចិត្ដ សេចក្ដីសន្និដ្ឋាននិងសេចក្តីណែនាំដែលទាក់ទងនឹងសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ រក្សាយន្តការនិងវិស័យកិច្ចសហប្រតិបត្ដិការដែលមានស្រាប់រវាងវៀតណាម និងប្រទេសនានា ទន្ទឹមនឹងនោះ ជំរុញវិស័យសហប្រតិបត្តិការដែលមានសក្តានុពល; រៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់; ជំរុញការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ និងការបំពេញឯកសារច្បាប់ពាក់ព័ន្ធនឹងការធ្វើសហរណកម្មអន្តរជាតិ និងការទូតការពារជាតិ...

ក្នុងសន្និសីទ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Phung Si Tan បានប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តអនុក្រឹត្យលេខ ១០៤/២០១២/ND-CP៕

បកប្រែដោយ Pham Diep