តាមនោះ ថវិកាដើម្បីរៀបចំសកម្មភាពទាំងឡាយត្រូវបានឧបត្ថម្ភពីកម្មាភិបាល បុគ្គលិក និងសមាជិកនៃសម្ព័ន្ធយុវជន ដោយមានតម្លៃសរុបជាង ២.៥ ពាន់លានដុង។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ជូនអំណោយដល់កងសេនាជន និងកងកម្លាំងបំរុង

គណៈកម្មការរៀបចំពិធីបុណ្យ បានសាងសង់ផ្ទះចំនួន ៣៤ ខ្នង ជូនមុខសញ្ញានានា ផ្តល់អំណោយចំនួន ៦៣០ កញ្ចប់ជូនគ្រួសារទទួលរបបពីរដ្ឋ គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់នៃភាពក្រីក្រ  កងសេនាជន កងកម្លាំងបំរុង និងផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រដែលជម្នះការលំបាកដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា ហើយពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៤០០ នាក់និងសកម្មភាពជាច្រើនទៀត។

សកម្មភាពទាំងឡាយបានបង្ហាញពីប្រពៃណី "ផឹកទឹកនឹកដល់ប្រភព" "តបស្នងសងគុណ" ដើម្បីសម្ដែងនូវការដឹងគុណចំពោះគ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍ ស្មារតីជួយគ្នាទៅវិញទៅមក ចូលរួមចំណែកជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន កសាងសំណង់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងជនបទថ្មី រួមជាមួយនឹងជនរួមជាតិខ្មែររៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ និងកក់ក្តៅ៕

បកប្រែដោយ Thuy Anh