ការប្រកួតឆ្នាំ២០២៤ របស់ខ័ណ្ឌលេខ១០ ទីក្រុងហូជីមិញ មានគោលបំណងបង្ហាញពីកម្លាំងនៃការពារជាតិដោយប្រជាជនទាំងមូល និងជ្រើសរើសកីឡាករឆ្នើមហ្វឹកហាត់ និងត្រៀមខ្លួនចូលរួមការប្រកួតផ្នែកការពារជាតិកម្រិតខ្ពស់។

leftcenterrightdel
ការអនុវត្តបទបញ្ជាជាមូលដ្ឋានក្នុងជួរក្នុងពិធីបើក

យោងតាមលោកវរសេនីយ៍ទោ Nguyen Thanh Cong មេបញ្ជាការបញ្ជាការដ្ឋានយោធាខ័ណ្ឌលេខ១០ ការប្រកួតនេះគឺជាភារកិច្ចជាប្រចាំដើម្បីពង្រឹងកម្លាំងប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ បំពេញតម្រូវការត្រៀមប្រយុទ្ធជាស្រេចក្នុងគ្រប់ស្ថានភាព​។ ការប្រកួតលើកនេះ មិនត្រឹមតែវាយតម្លៃលទ្ធផលនៃការហ្វឹកហាត់យោធានៅថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជួយឱ្យកងកម្លាំងប្រដាប់អាវុធបង្កើនចំណេះដឹងផ្នែកយោធា ជំនាញយុទ្ធវិធី និងយុទ្ធសាស្ត្រ ភាពក្លាហាននយោបាយ និងស្មារតីប្រយុទ្ធ បំពេញតម្រូវការ និងភារកិច្ចក្នុងស្ថានភាពថ្មី។

leftcenterrightdel
ការសម្តែងក្បាច់គុនរបស់កងជីវពលក្នុងពិធីបើកការប្រកួតផ្នែកការពារជាតិរបស់ខ័ណ្ឌលេខ១០

តាមរយៈការប្រកួតរបស់ខ័ណ្ឌលេខ ១០ ទីក្រុងហូជីមិញ ក៏បានជួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមានវិធានការដឹកនាំ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកសាងកងកម្លាំងប្រដាប់អាវុធ និងអនុវត្តភារកិច្ចយោធានិងការពារជាតិ។ ដោយហេតុនោះ រួមចំណែកលើកកំពស់គុណភាពហ្វឹកហាត់ លត់ដំវិន័យ និងកសាងរបៀបរៀបរយរបស់កងកម្លាំងប្រដាប់អាវុធខ័ណ្ឌ៕

បកប្រែដោយ Huyen Trang