ស្ថាប័ន និងអង្គភាពនានាបានអនុវត្តការងារបច្ចេកទេសបានយ៉ាងល្អ ដោយធានាបាននូវឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការហ្វឹកហាត់ ការត្រៀមខ្លួនប្រយុទ្ធ ការគ្រប់គ្រង ប្រតិបត្តិការហោះហើរ និងភារកិច្ចដែលមិនបានគ្រោងទុក។ ការយល់ដឹង និងទំនួលខុសត្រូវរបស់កងទ័ពចំពោះការងារបច្ចេកទេស និងសមត្ថភាពផ្តល់យោបល់ និងដឹកនាំរបស់ស្ថាប័នបច្ចេកទេសគ្រប់លំដាប់ថ្នាក់ត្រូវបានបង្កើន។

leftcenterrightdel
រូបថតឧទាហរណ៍

សកម្មភាពការងារបច្ចេកទេសមានការផ្លាស់ថ្មី និងច្នៃប្រឌិតជាច្រើន; កម្មវិធីនិងគោលដៅសម្រាប់ការងារបច្ចេកទេសជាមូលដ្ឋានសុទ្ធតែបានលើសពីផែនការដែលបានកំណត់។

ការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះបណ្តាល និងការហ្វឹកហាត់បច្ចេកទេសត្រូវបានយកចិត្តទុកដាក់ និងទទួលបានលទ្ធផលល្អ។ ប្រព័ន្ធរោងចក្រ មូលដ្ឋានធានាបច្ចេកទេស និងឃ្លាំងត្រូវបានវិនិយោគលើការសាងសង់ កែលម្អ និងធ្វើទំនើបកម្មបន្តិចម្តងៗ។ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អ និងធ្វើទំនើបកម្មឧបករណ៍បច្ចេកទេសដែលមានស្រាប់ ម្ចាស់ការក្នុងការធានាបច្ចេកទេសសម្រាប់ឧបករណ៍បច្ចេកទេសជំនាន់ថ្មី និងកម្មវិធីបច្ចេកវិទ្យាខ្ពស់។

នាពេលខាងមុខ ភារកិច្ចកសាងកងទ័ព ពង្រឹងការការពារជាតិ​ និងការពារមាតុភូមិមានការអភិវឌ្ឍន៍ថ្មីៗ។ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស ប្តេជ្ញាបន្តលើកកម្ពស់ការកសាងអង្គភាពប្រកបដោយរឹងមាំ ទំនើប និងដាក់ពង្រាយភារកិច្ចសំខាន់ៗជាច្រើន៕

បកប្រែដោយ Huyen Trang