leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមកទស្សនកិច្ច និងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធា (Viettel) (vnanet.vn)

បន្ទាប់ពីបានទៅទស្សនាកន្លែងស្រាវជ្រាវ ផលិត និងផលិតផលបច្ចេកវិទ្យាខ្ពស់ដែលស្រាវជ្រាវ និងផលិត ដោយសម្ព័ន្ធ​ក្រុមហ៊ុន Viettel និងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា និងសម្ព័ន្ធក្រុមហ៊ុន លោក Pham Minh Chinh បានទទួលស្គាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អរបស់ Viettel នាពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំជាប្រចាំ និងផ្ទាល់របស់ការិយាល័យនយោបាយ ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ការគ្រប់គ្រងរបស់រដ្ឋាភិបាល គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បន្ទាប់ពីរយៈពេលមួយឆ្នាំចាប់តាំងពីដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីជាមួយសម្ព័ន្ធក្រុមហ៊ុនក្នុងឆ្នាំ២០២៣ បច្ចុប្បន្ន Viettel មាន ៥ ចំណុចល្អជាង រួម​មាន​៖ បទពិសោធន៍ល្អជាង ទំនុកចិត្តល្អជាង ជំនាញវិជ្ជាជីវៈល្អជាង ផលិតផលល្អជាង និងធនធានមនុស្សមានគុណភាពខ្ពស់ល្អជាង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទស្សនាផលិតផលបច្ចេកវិទ្យាខ្ពស់របស់សម្ព័ន្ធក្រុមហ៊ុន Viettel (vnanet.vn)

ដោយឈរលើយុទ្ធសាស្ត្រការពារជាតិក្នុងស្ថានភាពថ្មី និងគោលដៅ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីមានប្រសាន៍ថា  Viettel ត្រូវមានគំនិតថ្មី និងវិធីសាស្រ្តថ្មី ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ជាង និងបំពេញភារកិច្ចដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនប្រគល់ជូន។ ជាពិសេស Viettel ផ្តោតលើការអនុវត្តភារកិច្ចជាមួយ “ការត្រួសត្រាយទាំង៣” រួមមាន៖ ការត្រួសត្រាយលើនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មដែលកំពុងលេចឡើង ជាពិសេសការស្រាវជ្រាវ និងផលិត semiconductor; ការត្រួសត្រាយក្នុងការហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានទទួលយកហានិភ័យ និងប្រយុទ្ធប្រឆាំងភាពអវិជ្ជមាន; ការត្រួសត្រាយក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការលើកកម្ពស់នៃប្រសិទ្ធភាពនៃធនធានរបស់ប្រទេសក្នុងការអនុវត្តការងារដែលបានប្រគល់ជូន។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា​​ សម្ព័ន្ធក្រុមហ៊ុន Viettel នឹងបន្តខិតខំ និងលើកតម្កើងប្រពៃណីរបស់កងទ័ពលោក អ៊ំ ហូ ប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាមពង្រីកសមិទ្ធិផលរបស់កម្មាភិបាល Viettel គ្រប់ជំនាន់ សាមគ្គី ដាក់ផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន  និងកងទ័ពជាចំបងបង្អស់ បំពេញល្អ​រាល់ភារកិច្ចដែលបានបក្ស រដ្ឋ កងទ័ព និងប្រជាជន​ប្រគល់ជូន៕

បកប្រែដោយ Duy Hoan