ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រោងចក្រ X៥៥ តែងតែសម្រេចបានជោគជ័យនូវភារកិច្ចសាងសង់ និងជួសជុលនាវាយោធា អាវុធ និងឧបករណ៍បច្ចេកទេស។ នៅឆ្នាំ ២០២៣ រោងចក្របានបញ្ចប់ការសាងសង់ថ្មី និងប្រគល់នាវាល្បាតរួមជាមួយនឹងការដឹកជញ្ជូនកងទ័ពសម្រាប់យោធភូមិភាគទី ៩; សាងសង់នាវាចំនួន ២ គ្រឿង នៃនាយកដ្ឋានកងជីវពលស្វ័យការពារ; ជួសជុលនាវាយោធាចំនួន ២៤ គ្រឿង និងផលិតផលសេដ្ឋកិច្ចចំនួន ១៩។ល។ តម្លៃផលិតកម្មឈានដល់ ១០០.២៨% នៃផែនការ; ប្រាក់ចំណូលជាមធ្យមឈានដល់ ១២.៦៥៩ លានដុង/ម្នាក់/ខែ។

leftcenterrightdel
ទិដ្ឋភាពនៃការត្រួតពិនិត្យនៅរោងចក្រ X៥៥ កងប្រភេទទ័ពជើងទឹក

បន្ទាប់ពីត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងស្តាប់របាយការណ៍នោះ លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានលើកសរសើរចំពោះរោងចក្រ X៥៥ ដែលសម្រេចបានជោគជ័យនូវភារកិច្ចជាច្រើនក្នុងរយៈពេលកន្លងមក ហើយទន្ទឹមនឹងនោះស្នើឲ្យរោងចក្របន្តពុះពាររាល់ការលំបាក និងបំពេញភារកិច្ចសាងសង់ថ្មី និងជួសជុលនាវាយោធា អាវុធ និងឧបករណ៍បច្ចេកទេស; ធានាបាននូវការងារ និងប្រាក់ចំណូលល្អសម្រាប់កម្មករ; អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម អនុវត្តការសន្សំសំចៃនៃការ​ផលិត និងធ្វើអាជីវកម្មស្របតាមច្បាប់ គ្រប់គ្រងដើមទុនយ៉ាងតឹងរ៉ឹង បង្កើតផលិតផលជាច្រើនប្រកបដោយគុណភាពបច្ចេកទេស និងសោភ័ណភាព។ល៕

បកប្រែដោយ Huyen Trang