ថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្ខេបអំពីស្ថានភាពពិភពលោក និងតំបន់ ហើយបានសង្កត់ធ្ងន់ថា៖ ផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ អំពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត បង្កឲ្យមានតម្រូវការកាន់តែខ្ពស់​ចំពោះ​ភារកិច្ចធានាសន្តិសុខ និងសុវត្ថិភាពព័ត៌មានរបស់បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុង​កិច្ចប្រជុំ

ដោយឈរលើស្ថានភាព និងតម្រូវការភារកិច្ចក្នុងសម័យកាលថ្មី លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឱ្យគណៈកម្មការបំភ័ន្ធអក្ខរៈនៃរដ្ឋាភិបាល ជ្រួតជ្រាប​សេចក្តីសម្រេចចិត្ត និងបទបញ្ជារបស់ថ្នាក់លើ ជាពិសេសការអនុវត្តគោលនយោបាយ និងផែនការកសាងវិស័យបំភ័ន្ធអក្ខរៈវៀតណាម​បដិវត្តន៍ និងទំនើប មានរបៀបរៀបរយ ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានក្រើនរំលឹកថា គណៈកម្មការបំភ័ន្ធអក្ខរៈនៃរដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងដល់កម្មាភិបាល បុគ្គលិក និងយុទ្ធជនអំពីសន្តិសុខ និងសុវត្ថិភាពព័ត៌មាន អនុវត្តការងារការពារនយោបាយផ្ទៃក្នុងបានល្អ គ្រប់គ្រងកម្មាភិបាល បុគ្គលិក រក្សាវិន័យ និងបទបញ្ញត្តិការងារយ៉ាងតឹងរ៉ឹង ជំរុញយ៉ាងខ្លាំងក្លានូវការប្រឡងប្រណាំង ខិតខំបំពេញភារកិច្ចដោយជោគជ័យក្នុងឆ្នាំ ២០២៤ ឆ្ពោះទៅរកការអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីផ្នែកបំភ័ន្ធអក្ខរៈវៀតណាម (ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥)៕

បកប្រែដោយ Duy Hoan