សកម្មភាពនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែមីនា ដោយមានការចូលរួមពីកម្មាភិបាល និងសមាជិកនៃសម្ព័ន្ធយុវជននៃកងពលតូចលេខ ១៣១ ជាង ៣០០ នាក់ រួមជាមួយសមាជិកនៃសម្ព័ន្ធយុវជននៅមូលដ្ឋាន និងសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យ An Hong ជាង ១៥០ នាក់។ នេះជាខ្លឹមសារមួយក្នុងចំណោមសកម្មភាពក្នុង “ខែយុវជន” របស់យុវជននៃអង្គភាព។

leftcenterrightdel
សមាជិកសម្ព័ន្ធយុវជនជួយប្រជាជនប្រមូលសំរាម

ក្រោមប្រធានបទ “យុវជនកងពលតូចលេខ១៣១ កងទ័ពជើងទឹក ធ្វើសកម្មភាពដើម្បីជីវភាពនៃសហគមន៍ ដើម្បីសុខុមាលភាពសង្គម” និងក្នុងបំណងរួមចំណែកធ្វើឲ្យបរិស្ថានរស់នៅស្អាត កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងយុវជនបានជួសជុលសួនផ្កា ផ្ទាំងរូបភាព ពាក្យស្លោក សម្អាតបន្ទាយ និងមណ្ឌលសាធារណៈ ហើយជួយកម្មាភិបាល និងប្រជាជនប្រមូល និងចាត់ថ្នាក់សំរាមជាង ៣ តោន ក្នុងនោះជិត ១ តោនជាសំណល់ប្លាស្ទិក បោសសម្អាតផ្លូវចូលភូមិនានា ដាំដើមឈើហូបផ្លែជាង ២០០ ដើម...

leftcenterrightdel
សម្ព័ន្ធយុវជននៃកងពលតូចលេខ ១៣១ និងយុវវ័យនៅមូលដ្ឋាន ប្រគល់អំណោយដល់សាច់ញាត្តិនៃយុទ្ធជនពលី

ក្នុងសកម្មភាពស្ម័គ្រចិត្តជាបន្តបន្ទាប់ សមាជិកសម្ព័ន្ធយុវជននៃអង្គភាពទាំងពីរបានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារទទួលរបបពីរដ្ឋមួយចំនួននៅមូលដ្ឋាន ជួយគ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណបំណាច់ សម្អាតទីធ្លា និងតុបតែងផ្ទះ។ តាមរយៈសកម្មភាពស្ម័គ្រចិត្តដើម្បីអប់រំសមាជិកសម្ព័ន្ធយុវជន និងយុវជនអំពីគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” លើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវក្នុងការការពារបរិស្ថាន ចូលរួមចំណែកក្នុងការកសាងបរិស្ថានបៃតង និងស្អាត៕

បកប្រែដោយ Thanh Cong