leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោកឧត្តមសេនីយ៍ឯក Vilay Lakhamphong ទទួលជួបគណៈប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Luong Tam Quang

ក្រោមការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកឧត្តមសេនីយ៍ឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានប្រគល់រថយន្តចំនួន២០គ្រឿង និងម៉ូតូចំនួន៣០គ្រឿងជូនក្រសួងនគរបាលឡាវ បម្រើការងារធានាសន្តិសុខ សុវត្ថិភាពសម្រាប់សកម្មភាពក្នុងឆ្នាំឡាវទទួលតួនាទីជាប្រធានអាស៊ាន ២០២៤។ លោកឧត្តមសេនីយ៍ឯក  Luong Tam Quang ជឿជាក់ថា ក្រសួងនគរបាលឡាវនឹងប្រើប្រាស់មធ្យោបាយទាំងនេះប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ភាពជោគជ័យជារួមនៃឆ្នាំប្រធានអាស៊ាន ២០២៤ របស់ឡាវ។

នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោកឧត្តមសេនីយ៍ឯក Vilay Lakhamphong បានទទួលជួបគណៈប្រតិភូក្រសួងនគរបាលវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក  Luong Tam Quang ផង​ដែរ៕

តាម vovworld.vn