លោកឧត្តមនាវីទោ Tran Thanh Nghiem បានទទួលស្គាល់និងកោតសរសើរចំពោះអង្គភាពដែលបំពេញល្អនូវភារកិច្ច ត្រៀម​រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់កម្មាភិបាល និងយុទ្ធជនដែលគោរពតាមសារាចរនិងការណែនាំពីគ្រប់លំដាប់ថ្នាក់។

leftcenterrightdel
គណៈប្រតិភូកងទ័ពជើងទឹកជូនអំណោយដល់មជ្ឈមណ្ឌលលេខ៤៧

លោកឧត្តមនាវីទោ Tran Thanh Nghiem បានសង្កត់ធ្ងន់ថា អង្គភាពទាំងអស់ត្រូវរក្សាឲ្យបានម៉ឺងម៉ាត់នូវការត្រៀមប្រយុទ្ធជាស្រេច ធានាបាននូវសោមនស្សនារីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប៉ុន្ដែមិនភ្លេចភារកិច្ច ផ្តោតលើការធានាសុវត្ថិភាព និងធ្វើឲ្យបានល្អនូវការរៀបចំទទួលយុទ្ធជនថ្មី និងរៀបចំការបង្វឹកបង្ហាត់ដោយទទួលបានលទ្ធផលល្អនៅឆ្នាំ២០២៤។

តាងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពជើងទឹក លោកឧត្តមនាវីទោ Tran Thanh Nghiem បានជូនពរកម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងអស់ជួបតែសេចក្តីសុខ មានបុណ្យឆ្នាំថ្មីប្រកបដោយរីករាយ សុវត្ថភាណ ត្រៀមប្រយុទ្ធជាស្រេចបំពេញល្អនូវភារកិច្ចនៅឆ្នាំ២០២៤៕

បកប្រែដោយ Thuy Anh