បន្ទាប់មក ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញ​ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងអញ្ជើញ​ចូលរួមវេទិកាសៀងសាន ទីក្រុងប៉េកាំង លើកទី ១០ តាមការអញ្ជើញរបស់គណៈកម្មាធិការបក្ស​យោ​ធាមជ្ឈិម ក្រសួងការពារជាតិចិន។

កាសែតកងទ័ពប្រជាជនសូមជូនរូបភាពមួយចំនួនរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសកម្មភាពទាំងឡាយរបស់គណៈប្រតិភូនៅម៉ុងហ្គោលី និងចិន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក He Weidong សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច​លោកនាយ​ឧត្តមសេនីយ៍ Phan Van Giang ក្នុងដំណើរបំពេញ​ទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងវេទិកាសៀង​សានទីក្រុងប៉េកាំង លើកទី១០

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូអញ្ជើញ​ចូលរួមវេទិកាសៀង​សាន​  ទីក្រុងប៉េកាំង លើកទី១០ ថតរូបជុំគ្នា

leftcenterrightdel
លោក Gursediin Saikhanbayar រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលី អញ្ជើញជាអធិបតីក្នុងពិធីទទួល​បដិសណ្ឋារកិច្ច​​​លោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលី Gursediin Saikhanbayar អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរគណៈប្រតិភូរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅបំពេញទស្សនកិច្ច​ និងសរសេរលើ​សៀវភៅអនុស្សាវរីយ៍នៅសាកលវិទ្យាល័យការពារជាតិម៉ុងហ្គោលី

បកប្រែដោយ Duy Hoan