លោកឧត្តមសេនីយ៍ត្រី Nguyen Dang Khai មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី២ ប្រធានគណៈកម្មការដឹកនាំសមយុទ្ធ បានអញ្ជើញដឹកនាំសមយុទ្ធ។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំអង្គភាពទាំងឡាយនៃយោធភូមិភាគទី ២ ផង ដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Dang Khai មេបញ្ជាការរងយោធភូមិភាគទី២ ថ្លែងដឹកនាំកិច្ចប្រជុំ

នៅក្នុងដំណាក់កាលទី ២ នៃសមយុទ្ធ អង្គភាពនានាបានដាក់ពង្រាយសកម្មភាពតាមលំដាប់លំដោយយ៉ាងត្រឹមត្រូវ។ ជាពិសេសនៅតាមកិច្ចប្រជុំនានាដូចជា៖ កិច្ចប្រជុំផ្សព្វផ្សាយភារកិច្ច គិតគូរពេលវេលា កំណត់ការងារដែលត្រូវធ្វើភ្លាមៗ និងដាក់ពង្រាយការងារសម្រាប់ស្ថាប័ន។ កិច្ចប្រជុំសិក្សាស្រាវជ្រាវ វាយតម្លៃ និងសន្និដ្ឋានពីស្ថានភាព។ កិច្ចប្រជុំដើម្បីបង្ហាញពីការប្តេជ្ញាចិត្តប្រយុទ្ធ និងប្រកាសពីគោលបំណងប្រយុទ្ធសម្រាប់ស្ថានប័ន អង្គភាព។ កិច្ចប្រជុំគណៈកម្មាធិការបក្សបើកទូលាយដើម្បី​អនុម័តលើការប្តេជ្ញាចិត្តប្រយុទ្ធរបស់មេបញ្ជាការកងពលធំ។  កិច្ចប្រជុំចេញសេចក្តីសម្រេចចិត្តដឹកនាំរបស់កងពលធំក្នុងការអនុវត្តភារកិច្ចប្រយុទ្ធ។ កិច្ចប្រជុំ​ទាំងអស់នេះបានប្រព្រឹត្តទៅដោយភាពបត់បែន បង្ហាញពីសមត្ថភាពក្នុងការអនុវត្តទ្រឹស្តី និងគោលការណ៍ទៅក្នុងការអនុវត្តជាក់ស្តែង បង្ហាញយ៉ាងច្បាស់ពីតួនាទីដឹកនាំ បញ្ជារបស់មេបញ្ជាការកងពលធំ តួនាទីផ្តល់យោបល់របស់ស្ថាប័ន និងស្មារតីប្រយុទ្ធរបស់កងទ័ព...

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Trung Dac លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃកងពលធំលេខ ៣១៦ ដឹកនាំសន្និបាតគណៈកម្មាធិការបក្សបូក ដើម្បីអនុម័តលើការប្តេជ្ញាចិត្តប្រយុទ្ធរបស់មេបញ្ជាការកងពលធំ ចេញសេចក្តីសម្រេចចិត្តដឹកនាំកងពលធំបំពេញភារកិច្ចប្រយុទ្ធ
leftcenterrightdel
លោកវរសេនីយ៍ឯក Chu Van Thanh មេបញ្ជាការកងពលធំលេខ៣១៦ គម្រោង​ប្តេជ្ញាចិត្តប្រយុទ្ធ និងប្រកាសគោលបំណងប្រយុទ្ធសម្រាប់ស្ថានប័ន
leftcenterrightdel
លោកវរសេនីយ៍ឯក Chu Van Thanh រាយការណ៍ពីការប្តេជ្ញាចិត្តប្រយុទ្ធជូនគណៈកម្មាធិការបក្ស

ថ្លែងមតិនៅសន្និបាតគណៈកម្មាធិការបក្សបូកដើម្បីអនុម័តលើការប្តេជ្ញាចិត្តប្រយុទ្ធរបស់មេបញ្ជាការកងពលធំ និងចេញសេចក្តីសម្រេចចិត្តដឹកនាំកងពលធំក្នុងការបំពេញភារកិច្ចប្រយុទ្ធ លោកឧត្តមសេនីយ៍ត្រី Nguyen Dang Khai មេបញ្ជាការរងយោធភូមិភាគ ប្រធានគណៈដឹកនាំសមយុទ្ធ បានចង្អុលបង្ហាញនូវចំណុចនានាដែលគណៈកម្មាធិការបក្សត្រូវយកចិត្តទុកដាក់ពិភាក្សាយ៉ាងហ្មត់ចត់ ដែលក្នុងនោះវាយតម្លៃយ៉ាងត្រឹមត្រូវនូវភាពខ្លាំង និងភាពទន់ខ្សោយរបស់សត្រូវ ដើម្បីកសាងការប្តេជ្ញាចិត្តប្រយុទ្ធប្រកបដោយភាពជាក់ស្តែង ការរៀបចំប្រើប្រាស់កម្លាំង និងមធ្យោបាយ​ឲ្យ​​លើកកម្ពស់ប្រៀបប្រយុទ្ធការពារទប់ទល់របស់មូលដ្ឋាន។ ព្រោះការប្រយុទ្ធរបស់កងពលធំ គឺស្ថិតក្នុងការប្រយុទ្ធរបស់​តំបន់ការពារទប់ទល់រួម ដែលបង្ហាញពីយុទ្ធសាស្ត្រសង្គ្រាមប្រជាជន។ លើសពីនេះទៀត ចាំបាច់ត្រូវកំណត់ឱ្យបានត្រឹមត្រូវនូវលក្ខណៈនៃស្ថានភាពនានាដើម្បីកំណត់ឱកាស និងរបៀបវាយលុកប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan