leftcenterrightdel
ពិធីសម្ពោធបង្គោលទង់ជាតិវៀតណាមនៅស៊ូដង់ខាងត្បូង

ការសាងសង់បង្គោលទង់ជាតិគឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ១៣៣ នៃទិវាកំណើតលោកប្រធានហូជីមិញ នៅកងពេទ្យកម្រិត ២ លេខ ៤ របស់វៀតណាមក្នុងស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។

leftcenterrightdel
តំបន់​បង្គោលទង់ជាតិនឹងជាកន្លែងសម្រាប់អង្គភាពធ្វើពិធីគោរពទង់ជាតិ និងរៀបចំសកម្មភាពនានា រួមចំណែកលើកតម្កើងមោទនភាពជាតិ

នៅតំបន់បង្គោលទង់ជាតិ ទង់ជាតិពណ៌ក្រហមដែលមានផ្កាយពណ៌លឿងរបស់វៀតណាម បក់រវិចៗនៅជាប់នឹងទង់អង្គការសហប្រជាជាតិ។ ការងារនេះក៏ជានិមិត្តសញ្ញាដ៏មានអត្ថន័យដើម្បីបញ្ជាក់អំពីការចូលរួម និងការរួមចំណែករបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយទន្ទឹមនឹងនោះក៏ជាលើកតម្កើងមោទនភាពជាតិរបស់ទាហានមួកខៀវវៀតណាមផងដែរ។ ព្រមទាំង​នេះនឹងជាគោលដៅដើម្បីថតរូបទុកជាអនុស្សាវរីយ៍របស់ភ្ញៀវអន្តរជាតិ និងមិត្តភក្តិ ប្រជាជនក្នុងតំបន់ និងអ្នកជំងឺដែលមកមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល៕

បកប្រែដោយ Duy Hoan