ថ្មីៗនេះ យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសអូស្ត្រាលីដែលដឹកកម្មាភិបាល យុទ្ធជន នៃកងពេទ្យកម្រិត២ លេខ៣ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ។ ក្នុងលើកដំបូងនេះ កម្មាភិបាល និងបុគ្គលិក ចំនួន ៣០ នាក់ បានត្រឡប់មកមាតុប្រទេសវិញ។ តាមគម្រោង កម្លាំងដែលនៅសល់នៃកងពេទ្យកម្រិត២ លេខ៣ នឹងត្រលប់មកមាតុប្រទេសវិញ លើកទីពីរ នៅចុងខែឧសភា ឆ្នាំ២០២២។ ថ្នាក់​ដឹកនាំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម មន្ទីរពេទ្យយោធា ១៧៥ ប្រតិភូទាំឡាយបានសួរសុខទុក្ខ លើកទឹកចិត្ត និងជូនបាច់ផ្កាកាដល់កម្មាភិបាល បុគ្គលិកកងពេទ្យកម្រិត ២ លេខ ៣ ។ ប្រតិភូទាំងឡាយបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលលេចធ្លោរបស់កងពេទ្យកម្រិត២ លេខ៣ នៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេស​ស៊ូដង់​ខាងត្បូង​ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសកម្មភាពការបរទេសការពារជាតិ និងការទូតរបស់ប្រទេស បញ្ជាក់ពីកិត្យានុភាព និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាភារកិច្ចអន្តរជាតិទាំងឡាយ។

leftcenterrightdel
ថ្នាក់ដឹកនាំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងមន្ទីរពេទ្យយោធា ១៧៥ ជូនបាច់ផ្កាដល់កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៣ ដែលបានបញ្ចប់ភារកិច្ចដោយជោគជ័យ និងបានត្រឡប់មកមាតុភូមិវិញ

កងពេទ្យកម្រិត២ លេខ៣ ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ កម្មាភិបាល និងបុគ្គលិក នៃកងពេទ្យកម្រិត២ លេខ ៣ បានទៅបំពេញបេសកកម្មជាផ្លូវការនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង។ នៅពេលបញ្ចប់អាណត្តិ កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៣  ចំនួន ៦៣ នាក់ ត្រូវបានផ្តល់គ្រឿងឥស្សរិយយសដើម្បីបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយកម្មាភិបាល និងបុគ្គលិកជាច្រើននាក់ទៀតត្រូវបានផ្តល់ប័ណ្ណសរសើរផ្សេងៗទៀត។

បកប្រែដោយ Duy Hoan