នារសៀលថ្ងៃទី២៨ ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោករដ្ឋមន្ត្រី Phan Van Giang និងគណៈប្រតិភូបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីស្នាក់ការក្រសួងការពារជាតិកូរ៉េខាងត្បូង ដោយមានការបាញ់កាំភ្លើងធំចំនួន ១៩ គ្រាប់។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចរដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាការងារ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Lee Jong-sup មុនពេលប្រព្រឹត្ដទៅកិច្ចពិភាក្សា

នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីស្ថានភាពសន្តិសុខក្នុងតំបន់។ លោករដ្ឋមន្ត្រី Phan Van Giang បានឲ្យដឹងថា សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតែជានិន្នាការសំខាន់ ប៉ុន្តែនៅតែមានបញ្ហាប្រឈមជាច្រើន។ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា វៀតណាមប្រកាន់ភ្ជាប់នូវគោលនយោបាយការពារជាតិ “ ៤ ទទេ” ដែលមានចែងក្នុងសៀវភៅសការពារជាតិវៀតណាមឆ្នាំ ២០១៩។

ទាក់ទងនឹងសន្តិសុខដែនសមុទ្រ លោករដ្ឋមន្ត្រី Phan Van Giang បានឲ្យដឹងថា៖ បញ្ហាប្រឈមក្នុងសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងជម្លោះអធិបតេយ្យភាព និងទឹកដីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយរួម និងនៅសមុទ្រខាងកើតនិយាយដោយឡែកនៅបង្កហានិភ័យដល់សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងពិភព​លោក។ ក្នុងបរិបទនោះ តម្រូវឱ្យភាគីពាក់ព័ន្ធនានាគោរពច្បាប់ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ ទាក់ទងនឹងសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីរអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគួរតែគោរពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត ( COC) ឲ្យមានប្រសិទ្ធភាពនិងស្របតាមច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមប្ដេជ្ញាចិត្ដដោះស្រាយរាល់ការខ្វែងគំនិតគ្នានៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ផងដែរ។

រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកូរ៉េខាងត្បូងត្រូវបានអនុវត្តសមស្របជាមួយក្របខណ្ឌ និងយន្ដការនៃកិច្ចសហប្រតិបត្តិការ ជាពិសេសគឺកិច្ចព្រមព្រៀងសហប្រតិបត្ដិការចំនួន ១៨ ដែលបានចុះហត្ថលេខា និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ភាគីទាំងពីរបានរក្សាបានល្អនូវ​យន្ដការសហប្រតិបត្តិការ និងការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី។ ការបណ្តុះបណ្តាលធនធានមនុស្ស ចារកម្មការយោធា ការការពារសន្តិសុខយោធា សន្តិសុខតាមអ៊ីនធឺណិត ពេទ្យយោធា ... បន្តត្រូវបានរក្សានិងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ កិច្ចសហប្រតិបត្តិការរវាងកងឯកភាព និងប្រភេទទ័ពត្រូវបានជំរុញយ៉ាងខ្លាំង ដែលក្នុងនោះកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកគឺជាចំណុចភ្លឺដោយមានសកម្មភាពសហប្រតិបត្ដិការជាច្រើន។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Lee Jong-sup បានអញ្ជើញជាអធិបតីនៃការប្រគល់ឯកសារស្ដីពី"លក្ខខណ្ឌយោងសម្រាប់ការពិគ្រោះយោបល់ទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូង"

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដល់ឆ្នាំ ២០៣០ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្ដពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី សមស្របនឹងសក្តានុពលនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ទន្ទឹមនឹងនោះ រក្សានិងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាការជួបជុំរវាងកងឯកភាព ប្រភេទទ័ព  ឧស្សាហកម្មការពារជាតិ; ការបណ្តុះបណ្តាលធនធានមនុស្ស; ពេទ្យយោធា; សន្ដិសុខតាមបណ្តាញអ៊ីនធឺណិត; ការរក្សាសន្តិភាព និងជំនះពុះពារផលវិបាកនៃសង្គ្រាម...

អំពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសយន្តការដែលដឹកនាំដោយអាស៊ាន ក៏ដូចជាសកម្មភាពពហុភាគីដែលរៀបចំឡើងដោយភាគីនីមួយៗ វៀតណាមគាំទ្រការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-កូរ៉េខាងត្បូងដោយឈរលើមូលដ្ឋានការស្រុះចិត្តគំនិតរបស់អាស៊ាន។ ត្រៀមខ្លួនជាស្រេចចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល និងកិច្ចប្រជុំអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-កូរ៉េខាងត្បូង នៅពេលដែលព្រឹត្តិការណ៍ទាំងនេះត្រូវបានរៀបចំឡើង។

នៅចុងបញ្ចប់នៃកិច្ចចរចា លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Lee Jong-sup បានអញ្ជើញជាសក្សីក្នុងពិធីប្រគល់ឯកសាររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរស្ដីពី "លក្ខខណ្ឌយោងសម្រាប់ការពិគ្រោះយោបល់ទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូង"។ នេះជាមូលដ្ឋានសម្រាប់កងទ័ពជើងទឹកទាំងពីរជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

បកប្រែដោយ Pham Diep