នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា បក្ស រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពី និងប្រទេសទាំងពីរគឺជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើន ស្របតាមស្មារតីនៃ “សេចក្ដីថ្លែងការរួមវៀតណាម - ចិនស្តីពីការបន្ដជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុបជ្រោយវៀតណាម-ចិន” ដែលប្រទេសទាំងពីរសម្រេចបានបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong កាល​ពីខែ​វិច្ឆិកា ឆ្នាំ ២០២២។

leftcenterrightdel
 
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ទទួលជួបលោកវរសេនីយ៍ឯក Pan Tao អនុព័ន្ធយោធាចិនប្រចាំវៀតណាម

លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសហការជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិដែលផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនក្នុងវិស័យកងទ័ពជើងទឹក និងការពារព្រំដែន។ ទាក់ទិននឹងកិច្ចសហការរៀបចំការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៨នោះ ភាគីទាំងពីរសហការនាពេលឆាប់ៗខាងមុខ ដើម្បីរៀបចំការផ្លាស់ប្ដូរក្នុងពេលវេលាសមស្រប។

រីឯលោកវរសេនីយ៍ឯក Pan Tao បានឲ្យដឹងថា ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានក្រសួងការពារជាតិចិនកំណត់ក្នុងផែនការសហប្រតិបត្តិការចាប់ពីដើមឆ្នាំ ២០២៣ ហើយកំពុងត្រូវបានដឹកនាំស្ថាប័នមានសមត្ថកិច្ចសហការជាមួយក្រសួងការពារប្រទេសវៀតណាមអនុវត្ត។ លោកវរសេនីយ៍ឯក Pan Tao បានឯកភាពនឹងការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ហើយនឹងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិចិនភ្លាមៗ។ ទន្ទឹមនឹងនោះ បង្កើនការពិភាក្សានិងឯកភាពគ្នាអនុវត្តន៍នូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong