ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូននាយទាហានទៅបំពេញបេសកកម្មរក្សាសន្ដិភាព
កប.អនឡាញ - នាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន និងជាប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសស្ដីពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូននាយទាហានដែលទៅបំពេញបេសកកម្មរក្សាសន្ដិភាព និងបូកសរុបការងាររបស់នាយទាហាននៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង និងស្ថានបេសកកម្ម UNISFA ( តំបន់ Abyei) ។
ដោយកត់សម្គាល់ចំពោះលទ្ធផលដែលនាយទាហានសម្រេចបានក្នុងអាណត្ដិ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា លទ្ធផលទាំងនេះ បានរួមចំណែកក្នុងការបញ្ជាក់ពីសមត្ថភាពរបស់នាយទាហានកងទ័ពប្រជាជនវៀតណាម ដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា នៅពេលត្រឡប់មកបំពេញភារកិច្ចនៅអង្គភាពវិញ នាយទហាននឹងបន្តលើកកម្ពស់សមត្ថភាព និងរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូនលោកវរសេនីយ៍ត្រី Nguyen Van Phong |
ក្នុងឱកាសលោកវរសេនីយ៍ត្រី Nguyen Van Phong ជំនួយការការិយាល័យនយោបាយនៃកងពលតូចលេខ ២២៩ កងទ័ពជាងត្រៀមចេញដំណើរទៅបំពេញបេសកកម្មសង្កេតការណ៍យោធានៅស្ថានបេសកកម្មនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យលោកឧត្តមសេនីយ៍ត្រី Nguyen Van Phong ធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងបរិយាកាសការងារអន្តរជាតិ និងបង្ហាញពីសមត្ថភាពរបស់នាយទាហាននៃកងទ័ពប្រជាជនវៀតណាមគោរពវិន័យកងទ័ព គោរពបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងច្បាប់ប្រទេសសាមី។
ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានដាក់ពង្រាយកម្មាភិបាល និងបុគ្គលិកចំនួន ៥៣៣ នាក់ រួមទាំងនាយទាហានចំនួន ៥២៩ នាក់ និងមន្ត្រីប៉ូលីសចំនួន ៤ នាក់ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម និងទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)៕
បកប្រែដោយ Pham Diep