មានអនុសាសន៍ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរចំពោះ វិទ្យាស្ថានកងទ័ពជើងគោកដែលមានរបៀបធ្វើការថ្មីៗ ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ លោករដ្ឋមន្រ្តីបានស្នើឱ្យថ្នាក់ដឹកនាំវិទ្យាស្ថានគ្រប់ជាន់ថ្នាក់ត្រូវតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការណែនាំ ដឹកនាំ និងបទបញ្ជាពីថ្នាក់លើ ផ្តោតលើការជំនះឱ្យបានហ្មត់ចត់ ដិតដល់នូវរាល់ចំណុចខ្វះខាត បញ្ហាប្រឈម និងអនុវត្តប្រកបដោយប្រសិទ្ធភាព, ធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការអប់រំ និងការបណ្តុះបណ្តាល, បន្តពិនិត្យឡើងវិញ កែសម្រួល និងបន្ថែមខ្លឹមសារអប់រំ  ការបណ្តុះបណ្តាល និងកម្មវិធីឱ្យសមរម្យសម្រាប់សិក្ខាកាម។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang  មានអនុសាសន៍ដឹកនាំដល់វិទ្យាស្ថានកងទ័ពជើងគោកក្នុងជំនួបធ្វើការ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកឡើងថា ជួរកម្មាភិបាល និងសាស្ត្រាចារ្យ ត្រូវតែជាគ្រូបង្រៀនចំណេះដឹងផង ហើយទន្ទឹមនឹងនោះ ត្រូវតែជាអ្នកលើកទឹកចិត្ត និងកសាងទំនុកចិត្តដល់សិក្ខាកាមផង ដូច្នេះ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានត្រូវតែមានការយកចិត្តទុកដាក់ ដឹកនាំ និងកសាងក្រុមគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងមានសមត្ថភាពស្មើទៅនឹងកម្រិតនៃកាតព្វកិច្ច។

ហេតុដូច្នេះ វិទ្យាស្ថានត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារ ស្ថាប័ន និងអង្គភាពនានាដែលធ្វើក្នុងសកម្មភាពអប់រំ-បណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្តោតលើការកសាងវិទ្យាស្ថានឱ្យក្លាយទៅជាសាលាឌីជីថលស្របតាមផែនការ ធានាគុណភាព អញ្ជើញអ្នកជំនាញឈានមុខក្នុងវិស័យនេះ មកជួយចែករំលែកចំណេះដឹង...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសថតរូបជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានកងទ័ពជើងគោក

ដោយមានបទពិសោធន៍រយៈពេល ៧៥ ឆ្នាំក្នុងការកសាង និងអភិវឌ្ឍ និងប្រពៃណីរបស់អង្គភាពវីរភាពនៃកងកម្លាំងប្រដាប់អាវុធប្រជាជន លោករដ្ឋមន្ត្រីជឿជាក់ថា វិទ្យាស្ថានកងទ័ពជើងគោកនឹងតែងតែរួបរួម សាមគ្គី បំពេញភារកិច្ចទាំងអស់ប្រកបដោយដោយជោគជ័យ៕

បកប្រែដោយ Minh Trung