ក្នុងកម្មវិធីនោះ កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៥ ត្រូវបានបង្វឹកបង្ហាត់ស្វែងយល់អំពីអង្គការសហប្រជាជាតិ អំពី សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ស្តង់ដារ និងតម្លៃជាមូលដ្ឋានរបស់បុគ្គលិកដែលចូលរួមបេសកកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ចំណេះដឹងស្ដីពីមូលដ្ឋាន។ល។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៥ ក្នុងពិធីបិទវគ្គបង្វឹកបង្ហាត់

ជាពិសេស កម្មវិធីនេះក៏មានការហាត់សមជាមួយនឹងស្ថានភាពជាក់ស្ដែងជាច្រើននៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ដើម្បីជួយកម្មាភិបាល និងបុគ្គលិក កម្មាភិបាលនៃកងពេទ្យកម្រិត២ លេខ៥ ស្វែងយល់បន្ថែមអំពីគោលការណ៍ការងារនៅ UNMISS ជួយឲ្យប្រសើរឡើងនូវសមត្ថភាពធ្វើការជាក្រុម ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័ន និងអង្គភាពក្នុងមន្ទីរពេទ្យ ហើយមានភាពបត់បែនក្នុងការដោះស្រាយស្ថានភាព លើកកម្ពស់វិន័យ សាមគ្គីភាពក្នុងការងារ និងជីវភាពរស់នៅ៕

បកប្រែដោយ Thuy Anh