leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ថ្លែងមតិក្នុងសន្និសីទ 

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Phan Van Giang បានឲ្យ​ដឹង​ថា៖ លទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Quang Ninh សម្រេចបានក្នុងរយៈពេល ១០ ឆ្នាំនៃអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមបក្ស  លើកទី ៨ នីតិកាល​ទី១១ គឺមានសារៈសំខាន់ខ្លាំងណាស់។ “ប្រៀបប្រយុទ្ធដោយមានការគាំទ្រពីប្រជាជន” ត្រូវបានកសាងកាន់តែខ្លាំងឡើង បង្កើតសក្តានុពលនយោបាយ និងស្មារតី ដើម្បីបំពេញភារកិច្ចការពារមាតុភូមិ។ ការរួមបញ្ចូលគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ បានមានការផ្លាស់ប្តូរជាវិជ្ជមាន។ ការអនុវត្តល្អនូវកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានរួមចំណែកធ្វើឲ្យបរាជ័យរាល់ឧបាយកល និងល្បិចកលរបស់កងកម្លាំងអរិភាព រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាព​រស់​​នៅរបស់ប្រជាពលរដ្ឋ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

យោងតាមលោករដ្ឋមន្ត្រីក្រសួងការពារប្រទេស ការសម្រេចបាននូវលទ្ធផលលេចធ្លោពោលខាងលើមកពីមូលហេតុជាច្រើន រួមទាំងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរ តួនាទីស្នូលរបស់កងកម្លាំងប្រដាប់អាវុធ ការជំរុញកម្លាំងរួមផ្សំនៃប្រព័ន្ធនយោបាយទាំងមូលក្នុងខេត្តទាំងមូល ដើម្បីបុព្វហេតុការពារមាតុភូមិ ការ​ពង្រឹងផែនមហាសាមគ្គីប្រជាជនទាំងមូលនិងទំនុកចិត្តរបស់ប្រជាជនទៅលើបក្ស និងអាជ្ញាធរ..

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យខេត្ត Quang Ninh បន្តផ្សព្វផ្សាយ និងអប់រំកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យយល់ដឹងយ៉ាងស៊ីជម្រៅអំពីភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ គណកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអនុវត្តកម្មវិធី និងផែនការនានាដែលផ្សាភ្ជាប់ទៅនឹងវិស័យនីមួយៗ តាមមុខងារ និងភារកិច្ច ដោយផ្តោតលើការដឹកនាំ និងដោះស្រាយបញ្ហាសន្តិសុខ ការពារជាតិ។ ជាពិសេសត្រូវរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការពង្រឹងវិស័យការពារជាតិ និងសន្តិសុខ។

ទន្ទឹមនឹងនោះ បន្ត​ស្រាវជ្រាវ ក្តោបក្តាប់ និងព្យាករណ៍ស្ថានការណ៍ ផ្តល់យោបល់ជូនបក្ស និងរដ្ឋនូវវិធានការត្រឹមត្រូវ និងទាន់ពេលវេលា។ ថែរក្សាការកសាងកម្លាំងប្រដាប់អាវុធខេត្តដ៏រឹងមាំ និងទូលំទូលាយ; លើកកំពស់គុណភាពរួមផ្សំ ​កម្លាំងប្រយុទ្ធ បំពេញតាមតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី អនុវត្តគោលនយោបាយការបរទេសរបស់បក្ស ការទូតរដ្ឋ និងការទូតរបស់ប្រជាជន ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយមូលដ្ឋាននានានៃប្រទេសមិត្ត; សម្របសម្រួលក្នុងការដោះស្រាយទាន់ពេលវេលានៃករណីដែលកើតឡើងនៅតាមខ្សែព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ កសាងព្រំដែនសន្តិភាព មិត្តភាព អភិវឌ្ឍន៍...៕

បកប្រែដោយ Duy Hoan