អាកាសយានដ្ឋាន Phan Thiet ត្រូវបានរៀបចំទៅជាអាកាសយានដ្ឋានកម្រិត 4E ដែលមានមុខងារជាអាកាសយានដ្ឋានស៊ីវិលផង យោធាផង ហើយនិងរួមជាមួយនឹងប្រតិបត្តិការហោះហើរអន្តរជាតិទៀតផង។ អាកាសយានដ្ឋាននេះមានផ្លូវរត់ប្រវែង ៣,០៥០ ម៉ែត្រ និងចំណតអ្នកដំណើរដែលមានសមត្ថភាពអាចទទួលអ្នកដំណើរបាន ២ លាននាក់ក្នុងមួយឆ្នាំ។ យោងតាមរបាយការណ៍របស់វិនិយោគិន រហូតមកដល់ពេលនេះ ការងារបោសសម្អាតទីតាំង និងប្រគល់ផ្ទៃដីយោធាឱ្យគម្រោងសម្រេចបាន ៩១% នៃផ្ទៃដីសរុបដែលត្រូវឈូសឆាយតាមផែនការហើយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ធ្វើការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធនិងគំរោងអាកាសយានដ្ឋាន Phan Thiet 

ទាក់ទងនឹងទំហំនៃការអនុវត្តគម្រោងទាំងមូល សព្វថ្ងៃនេះសម្រេចបានប្រមាណ ៥១% ហើយ។ នៅក្នុងជំនួបធ្វើការជាមួយគ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធ ពោលគឺ ប្រភេទទ័ពការពារអាកាស-ទ័ពអាកាស ស្ថាប័នមុខងារពាក់ព័ន្ធ និងអាជ្ញាធរខេត្ត Binh Thuan អង្គប្រជុំបានពិភាក្សាអំពីការលំបាក និងបញ្ហាប្រឈមមួយចំនួននាពេលបច្ចុប្បន្នក្នុងការរំដោះផ្ទៃដី វឌ្ឍនភាព និងការសម្របសម្រួលការងារកំឡុងពេលអនុវត្តគម្រោងនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ពិនិត្យដំណើរការសាងសង់ ធានាគុណភាពគម្រោងសាងសង់អាកាសយានដ្ឋាន Phan Thiet

ចំពោះអ្នកម៉ៅការ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឱ្យត្រូវតែបង្កើនធនធានមនុស្ស រៀបចំបរិក្ខារសម្ភារៈ និងហិរញ្ញវត្ថុ ព្រមទាំងជំរុញការអនុវត្តការងារសម្របសម្រួលឱ្យបានល្អក្រោមការដឹកនាំរបស់គណៈកម្មាធិការគ្រប់គ្រងគម្រោង ដើម្បីបញ្ចប់គម្រោងឱ្យទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឱ្យការសាងសង់គម្រោងនេះត្រូវតែពន្លឿនវឌ្ឍនភាព ដោយយកចិត្តទុកដាក់លើការធានាគុណភាពជាកត្តាចម្បង រួមជាមួយនឹងការធានាសុវត្ថិភាព ការការពារបរិស្ថាន និងធានាការអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់។ គ្រប់អង្គភាព ស្ថាប័នមុខងារពាក់ព័ន្ធទាំងអស់ត្រូវតែបូកសរុបរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារនីមួយៗនៃគម្រោងជារៀងរាល់ខែឱ្យបានទៀងទាត់៕

បកប្រែដោយ Minh Trung