លោក Nguyen Xuan Phuc ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា លោក Huynh Chien Thang គឺជាកម្មាភិបាលដ៏ឆ្នើមរបស់បក្ស រដ្ឋ និងកងទ័ព មានសមត្ថភាពដឹកនាំ និងបញ្ជាក្នុងជួរកងទ័ព ជាមួយនឹងសមិទ្ធផលឆ្នើមជាច្រើន។ នេះជាការទទួលស្គាល់របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ចំពោះលោក Huynh Chien Thang ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ ប្រគល់សេចក្តីសម្រេចដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ ឡើងឧត្តមសេនីយ៍ឯកដល់លោក Huynh Chien Thang

លោក Nguyen Xuan Phuc ប្រធានរដ្ឋជឿជាក់  នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang នឹងរក្សាជំហររឹងមាំ ឆន្ទៈនយោបាយរឹងមាំ និងស្មោះត្រង់ដាច់ខាតចំពោះគោលដៅ និងឧត្តមគតិរបស់បក្ស; ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្ថានការណ៍ រួមជាមួយនឹងថ្នាក់ដឹកនាំ ប្រមុខអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម បំពេញមុខងារធ្វើសេនាធិការចំពោះគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសដឹកនាំកងទ័ពទាំងមូល បំពេញល្អភារកិច្ចកសាងកងទ័ព ពង្រឹងការការពារជាតិ ការពារមាតុភូមិឱ្យរឹងមាំ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងប្រតិភូ អបអរសាទរលោកឧត្តមសេនីយ៍ឯក Huynh Chien Thang

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំមជ្ឈិម ក្រសួង ស្ថាប័ន អង្គភាពនានា បានជូនផ្កាអបអរសាទរលោកឧត្តមសេនីយ៍ឯក Huynh Chien Thang៕

បកប្រែដោយ Huyen Trang