leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានទៅទស្សនាស្តង់តាំងពិព័រណ៌ “បេតិកភណ្ឌវប្បធម៌យោធាវៀតណាម”

លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានទៅទស្សនាស្តង់តាំងពិព័រណ៌របស់ក្រុមកងទ័ពប្រជាជនវៀតណាម ក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌យោធាវៀតណាម” និងទស្សនាស្តង់តាំងពិព័រណ៌របស់ក្រុមកងទ័ពសហព័ន្ធរុស្សី ហើយទទួលយកសំណើរបស់ភាគីមិត្ដដើម្បីដឹកនាំស្ថាប័នពាក់ព័ន្ធជួយគាំទ្រទាន់ពេលវេលា និងបង្កើតលក្ខខណ្ឌសម្រាប់ក្រុមប្រកួតទាំងអស់ ទន្ទឹមនឹងនោះ លើកទឹកចិត្តដល់កងកម្លាំងបម្រើនិងកម្លាំងចូលរួមសកម្មភាពវប្បធម៌ និងសិល្បៈនៅការប្រកូតវិញ្ញាសា “តំបន់គ្រោះថ្នាក់” ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២២។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងពិព័រណ៌របស់ក្រុមកងទ័ពសហព័ន្ធរុស្ស៊ី

លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ភាពម្ចាស់ការរបស់ស្ថាប័ន អង្គភាពក្នុងការត្រៀមរៀបចំការប្រកួតនេះ។ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានស្នើឲ្យស្ថាប័ននិងអង្គភាពពាក់ព័ន្ធបន្តសហការគ្នាក្នុងការត្រៀមរៀបចំឱ្យបានល្អដើម្បីសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈក្នុងការប្រកួតលើកនេះបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អអំពីទឹកដី និងមនុស្សវៀតណាមក្នុងបេះដូងរបស់មិត្តអន្តរជាតិ៕

បកប្រែដោយ Pham Diep