ចូលរួមការប្រកួតក្នុងវិញ្ញាសា “រថក្រោះឆ្ពោះទៅមុខ” នៅ Army Games មាន ២១ ក្រុមដែលចែកជា ២ ពូល។ ពូលទី១ មាន ១០ ក្រុមនិងពូលទី ២ មាន ១១ ក្រុម។

leftcenterrightdel
លោកវរសេនីយ៍ឯកបំរុង Vu Ba Truong ប្រធានក្រុមរថក្រោះនៃកងទ័ពប្រជាជន​វៀត​ណាម​ចាប់ឆ្នោត

នៅក្នុងពិធីចាប់ឆ្នោត  លោកវរសេនីយ៍ឯកបំរុង Vu Ba Truong ប្រធានក្រុមរថក្រោះនៃកងទ័ពប្រជាជន​វៀត​ណាម​ចាប់បានឆ្នោតលេខ ២ ពណ៌ផ្ទៃមេឃ។ ដូច្នេះ ក្រុមរថក្រោះវៀតណាមនឹងប្រកួតនៅជុំទីពីរដោយរថក្រោះពណ៌ផ្ទៃមេឃ និងប្រកួតជាមួយក្រុម Uzbekistan, Kazakhstan និង Venezuela។

leftcenterrightdel
ក្រុមរថក្រោះវៀតណាម

នារសៀលថ្ងៃដដែល ក្រុមរថក្រោះវៀតណាម និងបណ្ដាក្រុមដែលចូលរួមការប្រកួត "រថក្រោះឆ្ពោះទៅមុខ" បានធ្វើដំណើរទៅកាន់ទីលាន Alabino នៅជាយទីក្រុងម៉ូស្គូ។ ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមដែលចូលរួមក្នុងការប្រកួត Army Games ឆ្នាំ ២០២២ មានរថក្រោះចំនួន ៤ គីព  (គីពនីមួយៗមាន ៣ នាក់) ក្នុងនោះមានគីពចំនួន ៣ នឹងប្រកួតជាផ្លូវការនិងគីព ១ ត្រៀមបំរុង។ ក្រុមទីមួយនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ១៣ ខែសីហា។

leftcenterrightdel
ក្រុមកងទ័ពវប្បធម៌សំដែងនៅពិធីចាប់ឆ្នោតជ្រើសពណ៌រថក្រោះ

* ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២២ ដែលរៀបចំដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ក្រៅពីវិញ្ញាសារថក្រោះឆ្ពោះទៅមុខ ក្រុមកងទ័ពប្រជាជនវៀតណាមនៅចូលរួមការប្រកួតវិញ្ញាសាមួយចំនួនទៀតរួមមាន៖ កងទ័ពវប្បធម៌ (នៅសហព័ន្ធរុស្ស៊ី) ជំនួយពេទ្យយោធា (នៅសហព័ន្ធរុស្ស៊ី) មេរីឌៀន (នៅកាហ្សាក់ស្ថាន) អ្នកបាញ់ស៊ីបតាមយុទ្ធសាស្ត្រ (នៅកាហ្សាក់ស្ថាន) បរិស្ថានសុវត្ថិភាព (នៅអ៊ូសបេគីស្ថាន) ផ្ទះបាយវាល (នៅអ៊ូសបេគីស្ថាន)... ឆ្នាំនេះគឺជាឆ្នាំទីពីរហើយដែលវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងវិញ្ញាសាតំបន់គ្រោះថ្នាក់ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្ដរជាតិ។

មកទល់នឹងពេលនេះ ក្រុមទាំងអស់នៃកងទ័ពប្រជាជនវៀតណាមបានមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី និងប្រទេសម្ចាស់ផ្ទះដើម្បីត្រៀមខ្លួនចូលប្រកួត។ តាមការគ្រោងទុក នៅថ្ងៃទី ១៥ ខែសីហា ការប្រកួតកីឡាយោធាអន្ដរជាតិនឹងបើកជាផ្លូវការ៕

បកប្រែដោយ Thanh Cong