យោងតាមរបាយការណ៍នៅក្នុងសន្និសីទនេះ ក្នុងត្រីមាសទីពីរ សារព័ត៌មានទាំងឡាយក្នុងកងទ័ពបានអនុវត្តយ៉ាងតឹងរឹងនូវគោលការណ៍ និងគោលបំណង តាមដានយ៉ាងជិតស្និទ្ធនូវព្រឹត្តិការណ៍នយោបាយក្នុងប្រទេស និងអន្តរជាតិ បុណ្យខួបដ៏សំខាន់របស់ប្រទេសជាតិ ផ្តោតលើការផ្សព្វផ្សាយដោយទាន់ពេលវេលា និងតាមតម្រង់ទិសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ហើយគ្រប់គ្រងសារព័ត៌មាន និងបោះពុម្ពផ្សាយធានាតាមបទប្បញ្ញត្តិយ៉ាងតឹងរឹង។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

នៅត្រីមាសទីបី នៃឆ្នាំ២០២២ សារព័ត៌មានទាំងឡាយរបស់កងទ័ពនឹងផ្តោតលើការផ្សព្វផ្សាយព្រឹត្តិការណ៍នយោបាយ សង្គម និងសកម្មភាពបរទេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ផ្តោតលើការសរសេរអត្ថបទ និងរៀបចំកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងរយៈពេល ៦ ខែដើមឆ្នាំ លទ្ធផលក្នុងការអនុវត្តភារកិច្ចយោធា ការពារជាតិ និងការសម្របសម្រួលរវាងក្រសួងការពារប្រទេស និងក្រសួងនគរបាល ក្នុងការការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងត្រួតពិនិត្យឧក្រិដ្ឋកម្ម។ល៕

បកប្រែដោយ Thuy Anh