នៅសម័យប្រជុំលើកទី ១ ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ដែលក្នុងនោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានរក្សា ដោយមានប្រសិទ្ធភាព និងមានបំណងចង់ធ្វើឱ្យទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្លាយទៅជា សសរស្តម្ភ​មួយក្នុងទំនាក់ទំនងរួមនៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូវៀតណាមនិងអង់គ្លេសនៅសម័យប្រជុំលើកទី ១ នៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អង់គ្លេសលើកទី៤

នាពេលខាងមុខ ភាគីទាំងពីរបានសម្តែងនូវបំណងចង់បន្តជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលនិងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសន្ទនាគោលនយោបាយការពារជាតិគឺជាយន្តការសហប្រតិបត្តិការដ៏សំខាន់សម្រាប់ក្រសួងការពារជាតិទាំងពីរវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការដែលសម្រេចបាននិងដាក់ទិសដៅសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាស្តីពីស្ថានភាពពិភពលោក និងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលក្នុងការកសាង និងអនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែងក្នុងឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ឯកភាពគ្នារៀបចំសម័យប្រជុំលើកទី ២ នៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អង់គ្លេស លើកទី ៤ នៅទីក្រុងហាណូយ នាចុងឆ្នាំ ២០២២។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនរដ្ឋលេខាធិការក្រសួងការពារជាតិអង់គ្លេស លោកស្រី Annabel Goldie

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានជម្រាបជូនលោកស្រី Annabel Goldie ស្ដីពីការក្រសួងការពារប្រទេសវៀតណាមនឹងរៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិលើកដំបូងនៅខែធ្នូ ឆ្នាំ២០២២ និងអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិអង់គ្លេស និងសហគ្រាសឧស្សាហកម្មការពារជាតិអង់គ្លេសមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមតាំងពិព័រណ៌នេះ ៕

បកប្រែដោយ Pham Diep