លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន​ និងជាប្រធានគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ អញ្ជើញចូលរួម​ពិធី​ក៏មានថ្នាក់ដឹកនាំមកពីស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់សេចក្តីសម្រេចចិត្ត​​របស់ប្រធានរដ្ឋដល់នាយទាហានចំនួន ១២ រូប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យនាយទាហានត្រូវអនុវត្តយ៉ាង​ត្រឹមត្រូវតាមទស្សនៈ គោលមាគ៌ាការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។ គោរពយ៉ាងតឹងរឹងនូវវិន័យយោធា បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម និងច្បាប់នៃប្រទេសសាមី។ អនុវត្តបានល្អនូវការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្លួន តាមរយៈនោះបានបញ្ជាក់ពីសមត្ថភាពរបស់នាយទាហាន កងទ័ពប្រជាជនវៀតណាម រួមចំណែកជំរុញសកម្មភាពរក្សាសន្តិភាពរបស់កងទ័ពប្រជាជនវៀតណាមឲ្យកាន់តែមានប្រសិទ្ធភាព។

តាងនាមកងកម្លាំងត្រៀមចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកវរសេនីយ៍ទោ Pham Tan Phong បានបញ្ជាក់ថា នាយទាហានបានត្រៀមខ្លួន​ដើម្បីចេញដំណើរ និងរៀបចំដំណោះស្រាយជំនះរាល់ការលំបាក និងបំពេញបេសកកម្មបានយ៉ាងល្អ។

នាយទាហាននឹងបំពេញបេសកកម្មរក្សាសន្ដិភាពក្នុងអាណត្ដិ ២០២១-២០២២ ដោយទទួលភារកិច្ចជាអ្នកសង្កេតការណ៍យោធា នាយទាហានសេនាធិការប្រយុទ្ធ នាយទាហានស៊ើបការណ៍ នាយទាហានហ្វឹកហ្វឺន និងនាយទាហានផ្នែក​សារព័ត៌មាន​៕

បកប្រែដោយ Pham Diep