លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់ក្រសួងការពារជាតិសិង្ហបុរីចំពោះសកម្មភាព និងសន្និសីទការពារជាតិ-យោធា នានាក្នុងឱកាសឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។ ចំណែកលោក Chan Heng Kee បានអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien នៅកិច្ចសន្ទនា

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានបញ្ជាក់ថា ទោះបីមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមកនៅតែបន្តរក្សានិងអនុវត្តប្រកបដោយភាពបត់បែន និងមានភាពសកម្ម តាម​ទម្រង់សមស្របនឹងស្ថានភាពបច្ចុប្បន្ន ដោយសម្រេចបានលទ្ធផលវិជ្ជមាន ជាពិសេសរក្សានិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ការបណ្តុះបណ្តាលអប់រំ ការសម្របសម្រួល និងការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពនៅក្នុងយន្តការ និងព្រឹត្តិការណ៍ពហុភាគី។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការទាំងឡាយដោយផ្តោតលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ; ការបណ្តុះបណ្តាលអប់រំ; កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រភេទទ័ព; ពិគ្រោះយោបល់និងគាំទ្រគ្នាក្នុងក្របខ័ណ្ឌសកម្មភាពការពារជាតិ-យោធារបស់អាស៊ាន រក្សាជំហររួមរបស់អាស៊ានលើបញ្ហាសន្តិសុខតំបន់និងអន្តរជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Chan Heng Kee លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យភាគីសិង្ហបុរីយកចិត្តទុកដាក់ជួយគាំទ្រក្រសួងការពារប្រទេសវៀតណាម នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមរយៈការទិញ ឱ្យខ្ចី បរិច្ចាគ និងផ្ទេរបច្ចេកវិទ្យា ក៏ដូចជាជួយគាំទ្រសំភារៈបរិក្ខារពេទ្យ ផលិតផលជីវសាស្ត្រ និងថ្នាំព្យាបាលកូវីដ១៩ ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពសន្តិសុខតំបន់ និងពិភពលោក និងបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរបញ្ជាក់ថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មសន្តិសុខតំបន់ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងស្ថិរភាពនៃតំបន់និងពិភពលោក៕

បកប្រែដោយ Duy Hoan