leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២

ថ្លែងនៅក្នុងពិធីនេះ លោក Do Viet Toan បានបញ្ជាក់ថា៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនិងការបញ្ជាណែនាំពីគណកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស កម្មាភិបាល គ្រូបង្រៀន សិក្ខាកាមនៃបណ្ដាសាលាសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់និងជំនះរាល់ការលំបាក ខិតខំបំពេញភារកិច្ចអប់រំនិងបណ្តុះបណ្តាល ហើយសាលាសម្រេចបានជោគជ័យនូវភារកិច្ចដែលបានក្រសួងការពារប្រទេសប្រគល់ឲ្យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Viet Toan នាយកសាលានាយទាហានកងទ័ពជើងគោកលេខ ១ ថ្លែងសុន្ទរកថាបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២

ឆ្នាំសិក្សាថ្មី ២០២១-២០២២ សាលាបន្តផ្លាស់ថ្មីនិងលើកកំពស់គុណភាពអប់រំនិងបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ; "លើកកម្ពស់គុណភាពនៃការបង្រៀន - ការរៀន" ; កសាងបក្ខភាគឲ្យបានរឹងមាំខាងនយោបាយ  សតិអារម្មណ៍ សីលធម៌ ការរៀបចំបុគ្គលិក និងកសាងសាលាមានបរិយាកាសវប្បធម៌ល្អ និងគោរពវិន័យ។

* នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា សាលាមធ្យមសិក្សាបច្ចេកទេសទ័ពការពារអាកាស-ទ័ពជើងអាកាស បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២។ អញ្ជើញចូលរួមពិធីនេះមានគណៈនាយកសាលា ថ្នាក់ដឹកនាំបណ្ដាស្ថាប័ន អង្គភាព កម្មាភិបាល គ្រូបង្រៀននិងសិក្ខាកាមនៅសាលាផងដែរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Phan Anh Dung នាយកសាលាថ្លែងសុន្ទរកថាបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២

ឆ្នាំសិក្សាថ្មី ២០២១-២០២២ សាលាបន្តអនុវត្តយ៉ាងពេញលេញ និងម៉ឺងម៉ាត់នូវរាល់សេចក្តីសម្រេចចិត្ដនិងសេចក្ដីណែនាំពីថ្នាក់លើក្នុងការអប់រំនិងបណ្តុះបណ្តាល ព្រមទាំងបន្តស្រាវជ្រាវនិងផ្លាស់ថ្មីនូវខ្លឹមសារនិងកម្មវិធីសិក្សាតាមទិសដៅ“ ស្តង់ដារនិងទំនើបនីយកម្ម” ហើយធ្វើបច្ចុប្បន្នភាពនូវវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកទេសថ្មីជាដើម។

* នាព្រឹកថ្ងៃដដែល សាលាវិទ្យាល័យជាន់ខ្ពស់បច្ចេកទេសបញ្ជូនសារនៃអង្គភាពបញ្ជូនសារ ក៏បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ផងដែរ៕

បកប្រែដោយ Thanh Cong