ប្រធានរដ្ឋវៀតណាមប្រគល់សេចក្ដីសំរេចចិត្តស្ដីពីការតំឡើងឋានន្តរសក្ដិនាយឧត្តមសេនីយ៍ដល់លោក Phan Van Giang និងឧត្តមសេនីយ៍ឯកដល់លោក Vu Hai San
កប.អនឡាញ - នារសៀលថ្ងៃទី ១២ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋវៀតណាម និងជាប្រធានក្រុមប្រឹក្សាការពារជាតិ - សន្តិសុខ ប្រមុខកងកម្លាំងប្រដាប់អាវុធប្រជាជន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការតំឡើងឋានន្តរសក្ដិដល់លោក Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ពីឧត្ដមសេនីយ៍ឯក ទៅនាយឧត្ដមសេនីយ៍ និងលោក Vu Hai San សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ពីឧត្តមសេនីយ៍ទោ ទៅឧត្ដមសេនីយ៍ឯក។