នៅក្នុងសន្និសីទ គណៈកម្មការរៀបចំបានជូនដំណឹងថា ការប្រឡង “ស្វែងយល់អំពីការប្រកួតកីឡាយោធាអន្តរជាតិ - Army Games” ចាប់ផ្តើមពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ និងបញ្ចប់នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ តាមវិធីផ្ទៀងផ្ទាត់ បូកបញ្ចូលជាមួយនឹងការទស្សទាយចំនួនមនុស្សដែលមានចម្លើយត្រឹមត្រូវ លើកាសែតកងទ័ពប្រជាជនប្រចាំថ្ងៃ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសន្និសីទកាសែត

ការប្រឡងត្រូវបានរៀបចំឡើង ក្នុងបំណងជំរុញការផ្សព្វផ្សាយអំពី Army Games ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិរវាងបណ្តាប្រទេស រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងការពារជាតិដែលជឿទុកចិត្ត ព្រមទាំងលើកតម្កើងសមិទ្ធិផលដែលកងទ័ពប្រជាជនវៀតណាមសម្រេចបាននៅ Army Games  ដោយហេតុនេះរួមចំណែកជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang