ត្រៀមរៀបចំឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍ការទូតការពារជាតិនៅចុងឆ្នាំ ២០២០
កប.អនឡាញ - នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា នៅនាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យការត្រៀមរៀបចំសកម្មភាពការទូតការពារជាតិដែលនឹងធ្វើឡើងពីឥឡូវដល់ចុងឆ្នាំ ២០២០។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចប្រជុំ |
នៅឯកិច្ចប្រជុំ តំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានរាយការណ៍ និងពិភាក្សាលើផែនការត្រៀមរៀបចំសកម្មភាពការទូតការពារជាតិទ្វេភាគី និងពហុភាគីចាប់ពីឥឡូវនេះដល់ចុងឆ្នាំ ២០២០។ ដែលក្នុងនោះមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៤ (ADMM-14), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៧ (ADMM +) និងខួបអនុស្សាវរីយ៍លើកទី១០ នៃការបង្កើត ADMM + ដែលនឹងធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្នុងខែធ្នូ ឆ្នាំ២០២០។
ថ្លែងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យស្ថាប័ន និងអង្គភាពនានាត្រូវតែកសាងគម្រោងដាក់ជូនប្រមុខដឹកនាំក្រសួងការពារប្រទេសអនុម័ត ព្រមទាំងអនុវត្តការងារដែលត្រូវបានប្រគល់ជូន ធានាគុណភាព និងប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានមានប្រសាសន៍ថា កិច្ចប្រជុំ ADMM និងកិច្ចប្រជុំ ADMM + និងខួបអនុស្សាវរីយ៍លើកទី១០ នៃការបង្កើត ADMM + គឺជាព្រឹត្តិការណ៍សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាប្រទេសអាស៊ាន។ វាជាសកម្មភាពសំខាន់ក្នុងចំណោមសកម្មភាពយោធា និងការពារជាតិក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ភាពជោគជ័យនៃកិច្ចប្រជុំនេះនឹងរួមចំណែកបង្ហាញភាពសកម្ម និងការប្តេជ្ញាចិត្តរបស់កងទ័ពប្រជាជនវៀតណាម មិនទុកអោយជំងឺរាតត្បាតប៉ះពាល់ដល់លទ្ធផលនៃសកម្មភាពយោធា និងការពារជាតិក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ក៏ដូចជាដំណើរការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិក្នុងចំណោមប្រទេសអាស៊ាន និងរវាងប្រទេសអាស៊ានជាមួយដៃគូនានាផងដែរ។ ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានសង្កត់ធ្ងន់ផងដែរថា ស្ថាប័ននិងអង្គភាពពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ក្នុងការការពារ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ៕
បកប្រែដោយ Thanh Cong