leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ចុះត្រួតពិនិត្យការត្រៀមរៀបចំកិច្ចប្រជុំ ACDFM-17

បន្ទាប់ពីពិនិត្យនិងស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសស្តីពីការងារសន្តិសុខ បច្ចេកទេស របៀបវារៈ ពិធីការ ... នៃកិច្ចប្រជុំ ACDFM-17 លោកឧត្តមសេនីយ៍ឯក Phan Van Giang បានកោតសរសើរចំពោះការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់នាយកដ្ឋានទាក់ទងបរទេសនិងស្ថាប័នពាក់ព័ន្ធនានា។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ ACDFM-17 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធានិងការពារជាតិរវាងបណ្តាប្រទេសអាស៊ាន ហើយជាសកម្មភាពសំខាន់មួយនៅក្នុងចំណោមសកម្មភាពយោធានិងការពារជាតិក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០។

លោកឧត្តមសេនីយ៍ឯក  Phan Van Giang បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា ធានាឲ្យកិច្ចប្រជុំត្រូវបានរៀបចំឡើងប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព តាមរយៈនោះបង្ហាញពីភាពម្ចាស់ការ និងការប្តេជ្ញាចិត្តរបស់កងទ័ពប្រជាជនវៀតណាម កុំអោយរោគរាតត្បាតប៉ះពាល់ដល់លទ្ធផលនៃការអនុវត្តកម្មវិធី និងសកម្មភាពយោធា - ការពារជាតិ ដែលបានកំណត់ក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ក៏ដូចជាដំណើរការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិរវាងបណ្ដាប្រទេសអាស៊ានផងដែរ៕

បកប្រែដោយ Pham Diep